SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ត្រូវមានចំណេះជំនាញអ្វីខ្លះ ដើម្បីប្រែក្លាយខ្លួនជា«ពលរដ្ឋឌីជីថល»?


ត្រូវមានចំណេះជំនាញអ្វីខ្លះ ដើម្បីប្រែក្លាយខ្លួនជា«ពលរដ្ឋឌីជីថល»?
A+ A-

ភ្នំពេញ៖ ប្រជាពលរដ្ឋ ចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារ និងការរស់នៅប្រចាំថ្ងៃ ត្រូវបានហៅថា «ពលរដ្ឋឌីជីថល»។ ដើម្បីត្រៀមខ្លួន និងចូលរួមក្នុងការប្រែក្លាយជាពលរដ្ឋឌីជីថលដ៏ល្អ ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាព បច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចែករំលែកកត្តាសំខាន់ៗចំនួន៦ ដែលពលរដ្ឋឌីជីថលត្រូវចូលរួមអនុវត្ត ដូចខាងក្រោម៖

ទី១. ការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលប្រកបដោយជំនឿទុកចិត្ត និងសុវត្ថិភាពខ្ពស់ទន្ទឹមនឹងការរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។ ទី២. ការការពារឯកជនភាព តាមរយៈការកំណត់ព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គមនានា និងទី៣. ការចេះការពារខ្លួនចំពោះការបោកប្រាស់តាមអ៊ីនធឺណិត ការប៉ុនប៉ងបន្លំ ឬការគំរាមកំហែងនានា តាមប្រព័ន្ធអ៊ីនធឺណិត។

ទី៤. ការផ្សព្វផ្សាយ ឬចែករំលែកនូវព័ត៌មាននៅលើបណ្តាញសង្គម (Post/Share) ប្រកបដោយក្រមសីលធម៌ និងភាពត្រឹមត្រូវ ហើយជៀសវាងការចែករំលែកនូវព័ត៌មានមិនពិត ឬបង្កចលាចលដល់សង្គម។ ទី៥. ការចេះរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចនៅពេលដែលជួបប្រទះបទល្មើសបច្ចេកវិទ្យាលើបណ្តាញសង្គម និងទី៦. ភាពជាអ្នកដឹកនាំឌីជីថល អប់រំបណ្តុះបណ្តាល និងអភិវឌ្ឍន៍ប្រមូលផ្តុំធនធានមនុស្សមានទេពកោសល្យ ឌីជីថល។

បច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីស្នូលនៅគ្រប់ទិដ្ឋភាព សកម្មភាពសេដ្ឋកិច្ច និងសង្គម ដែលញ៉ាំងឱ្យប្រតិបត្តិការការងារមានភាពសម្បូរបែប ប្រសិទ្ធភាព និងផលិតភាពកាន់តែល្អប្រសើរ ដែលត្រូវបានហៅថា «បរិវត្តកម្មឌីជីថល»។ ដើម្បីក្លាយជាពលរដ្ឋឌីជីថលដ៏ល្អ គឺត្រូវផ្តោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ និងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីធ្វើឱ្យប្រភពនៃឌីជីថលក្នុងសង្គមកាន់តែល្អប្រសើរសម្រាប់មនុស្សគ្រប់ៗគ្នា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី