SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អភិវឌ្ឍន៍មូលធនមនុស្ស, គាំទ្រ SMEs និងចាប់យកបច្ចេកវិទ្យាឌីជីថល ជាធាតុសំខាន់នាំឱ្យសម្រេចបាន កំណើនប្រកបដោយបរិយាបន្ន


អភិវឌ្ឍន៍មូលធនមនុស្ស, គាំទ្រ SMEs និងចាប់យកបច្ចេកវិទ្យាឌីជីថល ជាធាតុសំខាន់នាំឱ្យសម្រេចបាន កំណើនប្រកបដោយបរិយាបន្ន
A+ A-

ភ្នំពេញ៖ ដើម្បីសម្រេចកំណើនប្រកបដោយបរិយាបន្ន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកពីធាតុផ្សំសំខាន់ចំនួន៣ ដែលមានការអភិវឌ្ឍមូលធនមនុស្ស ការគាំទ្រសហគ្រាសធុនតូច និងមធ្យម(SMEs) និងការចាប់យកបច្ចេកវិទ្យាឌីជីថល។

ក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មកម្ពុជា-អាស៊ាន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដែលពិភាក្សាលើប្រធានបទ៖«ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កំណើនរួម» ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ការអប់រំស្ទែម (STEM) លើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម(SMEs) និងការប្រើប្រាស់សក្តានុពលនៃបច្ចេកវិទ្យាឌីជីថល ដូចជាបញ្ញាសិប្បនិម្មិត (AI), Cloud Computing និង Internet of Things ជាដើម។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖«តាមរយៈការលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) សហគ្រិនភាព និងការផ្ទេរបច្ចេកវិទ្យា យើងអាចបង្កើតបរិយាកាសមួយដែលប្រែក្លាយគំនិតទៅជាការរីកចម្រើនជាក់ស្តែង និងបង្កើតដំណោះស្រាយថ្មីៗចំពោះបញ្ហាប្រឈមក្នុងសង្គមរបស់យើង។ មិនថាក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម ឬផលិតកម្មទេ បច្ចេកវិទ្យាមានសក្តានុពលក្នុងការធ្វើបរិវត្តកម្មវិស័យទាំងនោះ និងធ្វើឱ្យជីវិតមនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ានកាន់តែប្រសើរឡើង»។

ក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការវិនិយោគលើការអភិវឌ្ឍបច្ចេកវិទ្យាឱ្យកាន់តែរីកចម្រើន តាមរយៈការអនុម័តច្បាប់ និងបទប្បញ្ញត្តិថ្មីៗ រាជរដ្ឋាភិបាលមានគោលដៅពង្រឹងបរិយាកាសធុរកិច្ច និងជំរុញនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី