2024-03-05
ទូច សូរិយា
2024-03-05
ទូច សូរិយា
ភ្នំពេញ៖ ស្ត្រី ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវប្រើប្រាស់ដោយការត្រិះរិះ និងប្រុងប្រយ័ត្ន កុំឱ្យក្លាយជាអន្ទាក់នៃការឆបោកតាមអនឡាញ។ នេះជាការស្នើរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដល់ស្រ្តីទាំងអស់ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ៖«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។
ក្នុងកម្មវិធីនេះ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨ មីនា ២០២៤ នៅស្រុកស្វាយជ្រំនេះ ធ្វើឡើងក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដែលជាការឆ្លើយតបទៅនឹងបរិបទ នៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល ដែលមានក្របខ័ណ្ឌលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។
តាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ម៉ែន សំអន កាលពីថ្ងៃទី០៤ មីនា សម្តេច ម៉ែន សំអន សង្កេតឃើញថា ស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យា មនុស្សគ្រប់វ័យ គឺកំពុងប្រឈម និងរងនូវផលប៉ះពាល់ក្នុងបរិបទនៃសម័យឌីជីថល។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា៖«អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ត្រូវផ្តោតលើការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ព្រោះថាបចេ្ចកវិទ្យា បានជួយសម្រួលដល់ការបម្រើការងារប្រចាំថ្ងៃ ប៉ុន្តែ បច្ចេកវិទ្យា ក៏អាចធ្វើឱ្យអ្នកប្រើប្រាស់មានបញ្ហាផងដែរ»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី