2025-01-11
ទូច សូរិយា
2025-01-11
ទូច សូរិយា
ភ្នំពេញ៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បង្ហាញគោលចំហរក្នុងការគាំទ្រកម្ពុជា លើការផ្ដល់ជំនួយបច្ចេកទេសពាក់ព័ន្ធនឹងការងារវារីវប្បកម្ម ការផលិតចំណី និងការបង្កាត់-ភ្ញាស់កូនត្រី។ នេះជាការលើកឡើងរបស់លោកបណ្ឌិត Manuel Barange ប្រធានផ្នែកជលផល និងវារីវប្បកម្មនៃអង្គការ FAO កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ លោកបណ្ឌិត Manuel Barange បានបន្តថា អង្គការ FAO បានពិនិត្យពិចារណាក្នុងការពង្រីកការគាំទ្រចំពោះវិស័យកសិកម្មកម្ពុជា និងក្រសួងកសិកម្មផ្ទាល់ លើអ្វីដែលបានសម្រេចជាមួយគ្នាកន្លងមក និងបន្ថែមនូវការគាំទ្រលើការអភិរក្សធនធានធម្មជាតិបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តឱ្យអង្គការ FAO ជំរុញការធ្វើវារីវប្បកម្ម ដើម្បីធានានិរន្តរភាពធនធានជលផលធម្មជាតិឱ្យបានគង់វង្សយូរអង្វែង។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្តថា ការធ្វើវារីវប្បកម្មនេះ ទាមទារការអភិវឌ្ឍការចិញ្ចឹមត្រីមានបច្ចេកទេសត្រឹមត្រូវ ការវិនិយោគលើការផលិតចំណីដែលមានគុណភាព និងការវិនិយោគលើការបង្កាត់-ភ្ញាស់កូនត្រី ដែលភាគីអង្គការអាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រ និងសហការក្នុងការងារនេះ។ ឯកឧត្តម ឌិត ទីណា ក៏បានបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពថ្លៃសម្រាប់កសិករ និងអ្នកប្រើប្រាស់ ដែលពិនិត្យច្បាស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់, ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដើម្បីជួយកសិករកាត់បន្ថយថ្លៃដើមផលិត ទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម និងវិនិយោគទទួលបានប្រាក់ចំណេញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី