2025-01-09
គិត បុប្ផា
2025-01-09
គិត បុប្ផា
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបត្រាំកក់ នឹងបន្ថែមផ្ទះសំណាញ់ចំនួន ១០០ខ្នងទៀត ក្នុងអំឡុងពេល២-៣ខែខាងមុខនេះ ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ទៅកាន់ទីផ្សារ និងស្ថេរភាពនៃប្រតិបត្តិការរបស់សហគមន៍នៅក្នុងតម្លៃមួយ ដែលអាចប្រកួតប្រជែងនៅក្នុងទីផ្សារបាន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។
នាឱកាសនាំដៃគូពាណិជ្ជកម្មនិងទីផ្សារ ដែលគ្រោងនឹងចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើបត្រាំកក់ ពិនិត្យមើលខ្សែច្រវ៉ាក់ផលិតកម្មបន្លែនៃសហគមន៍ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា សហគមន៍កសិកម្មមួយនេះ ដើរដល់ដំណាក់កាលរៀបចំផែនការពង្រីកវិសាលភាព ទាំងខាងផ្នែកផលិតកម្ម និងទីផ្សារ។ ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា ក្នុងដំណាក់កាលនេះ សហគមន៍ត្រូវការការចូលរួមកាន់តែច្រើនពីកសិករ និងដៃគូពាណិជ្ជកម្ម ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំ ដែលនឹងផ្តល់អត្ថប្រយោជន៍រឹតតែច្រើន និងកាន់តែធំទូលំទូលាយដល់ប្រជាកសិករអ្នកដាំបន្លែនៅត្រាំកក់។
សហគមន៍កសិកម្មទំនើបត្រាំកក់ នៅខេត្តតាកែវ ជាសហគមន៍ទំនើបដំណាំបន្លែទី១ ដំបូងគេនៅកម្ពុជាដែលមានសមាជិកប្រមាណ ៦០គ្រួសារចូលរួម ដោយក្នុងនោះមានការជួយជ្រោមជ្រែងពីក្រសួងកសិកម្ម ដើម្បីផលិតបន្លែដែលមានគុណភាព ស្របតាមស្តង់ដារ និងមាននិរន្តរភាពជាងការដាំបន្លែតាមទម្លាប់របស់កសិករ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី