SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យមន្ត្រីគយធ្វើការថែមម៉ោង នៅតាមកំពង់ផែស្ងួត ដើម្បីដើម្បីបង្កើនលឿនការងារ


សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យមន្ត្រីគយធ្វើការថែមម៉ោង នៅតាមកំពង់ផែស្ងួត ដើម្បីដើម្បីបង្កើនលឿនការងារ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយ អនុញ្ញាតឱ្យមានការផ្តល់សេវាធ្វើការបន្ថែមម៉ោងដល់មន្ត្រីគយនៅពេលយប់តាមផែស្ងួត ដែលទទួលបានប្រាក់ថែមម៉ោង ដើម្បីពន្លឿនការនាំចេញ។ ការណែនាំនេះធ្វើឡើងនៅក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដើម្បីឆ្លើយតបទៅនឹងការលើកឡើងអំពីថ្លៃចំណាយខ្ពស់ក្នុងការប្រើប្រាស់ឯកសារក្នុងទម្រង់រឹង (Hard Copy) ច្រើន និងការជួបគ្នាផ្ទាល់ជាមួយមន្ត្រីច្រើនកនែ្លង សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រៀបចំដាក់អនុវត្តនូវផែនការជាក់លាក់។ ទី១. កាត់បន្ថយថ្លៃចំណាយលើការបំពេញបែបបទទំនិញពីគយ និងកែសម្រួលថ្លៃសេវាឱ្យបានសមរម្យឡើងវិញ។ ទី២. រៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់ឯកសារភ្ជាប់ ក្នុងទម្រង់អេឡិចត្រូនិកជាឯកសារផ្លូវការ។ ទី៣. កែសម្រួលនីតិវិធីប្រតិវេទន៍គយក្នុងប្រព័ន្ធ ASYCUDA និងប្រព័ន្ធ E-Customs ដោយជំរុញការប្រើប្រាស់ឯកសារទម្រង់អេឡិចត្រូនិក និងកាត់បន្ថយឯកសារជាក្រដាស និងទី៤. ពង្រឹងយន្តការច្រកចេញចូលតែមួយ នៅការិយាល័យគយ ដោយកាត់បន្ថយនីតិវិធីនិងការជួបផ្ទាល់ជាមួយមន្ត្រី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឱ្យបញ្ចប់ការរៀបចំដំណាក់កាលទី៣ នៃប្រព័ន្ធបញ្ជូរតែមួយជាតិ (National Single Window) ដើម្បីបញ្ចូលអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ និង ឯកសារផ្សេងៗ (LPCOs) របស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដោយជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឱ្យបានជាអតិបរមាក្នុងការស្នើសុំឯកសារនាំចេញនាំចូលផងដែរ។

ពាក់ព័ន្ធនឹងការងារគយនេះដែរ ប្រមុខរដ្ឋាភិបាល បានមានប្រសាសន៍បន្ថែមថា ដើម្បីសម្រួលឱ្យបានជាអតិបរិមានូវការត្រួតពិនិត្យទំនិញសម្រាប់ការនាំចេញ តាមរយៈការត្រួតពិនិត្យ និងផ្អែកលើហានិភ័យ រួមទាំងការប្រើប្រាស់ម៉ាស៊ីនស្គែន ដោយកាត់បន្ថយការត្រួតពិនិត្យឱ្យនៅក្រោម១០ភាគរយ ព្រមទាំងលើកលែងការបង់តម្លៃស្គែនចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន។ ជាពិសេស អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តជំរុញការបណ្តុះបណ្តាល និងផ្តល់អាជ្ញាបណ្ណជើងសារគយ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599