2024-11-21
គន ម៉េងហុង
2024-11-21
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា-បេឡារុស បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការពិភាក្សាផ្លាស់ប្តូរយោបល់ទៅលើកាលានុវត្តភាពកិច្ចសហប្រតិបត្តិការតាមវិស័យ ដើម្បីពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-បេឡារុសឱ្យកាន់តែល្អប្រសើរឡើង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការចម្រុះ ស្ដីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា-បេឡារុស លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អាឡិចហ្សេនឌ័រ អូហ្គ័ររ៉ូដនីកូវ អនុរដ្ឋមន្រ្តីទី១ នៃក្រសួងឧស្សាហកម្មនៃបេឡារុស ក៏បានពិភាក្សាអំពីពាណិជ្ជកម្ម និងវិនិយោគ, ការផ្គត់ផ្គង់យានយន្ត និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រនិងឱសថសាស្ត្រ។
ជាមួយគ្នានេះ លោកជំទាវ តឹករ៉េត កំរង និងឯកឧត្តម អាឡិចហ្សេនឌ័រ អូហ្គ័ររ៉ូដនីកូវ ក៏បានលើកឡើងអំពីការផ្គត់ផ្គង់កៅស៊ូធម្មជាតិ, ការផ្គត់ផ្គង់ផលិតផលកសិកម្ម និងចំណីអាហារ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, អប់រំ និងវប្បធម៌, អាកាសចរស៊ីវិល, ហិរញ្ញវត្ថុនិងធនាគារ និងក្របខ័ណ្ឌគតិយុត្ត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី