SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ដាក់ឱ្យអនុវត្តសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ដើម្បីជំរុញនវានុវត្តន៍ជាតិ និងភាពប្រកួតប្រជែង


កម្ពុជា ដាក់ឱ្យអនុវត្តសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ដើម្បីជំរុញនវានុវត្តន៍ជាតិ និងភាពប្រកួតប្រជែង
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) រៀបចំគោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ជាឧបករណ៍យុទ្ធសាស្ត្រ សម្រាប់បង្កើនសមត្ថភាពនវានុវត្តន៍របស់ធុរកិច្ច ពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។

ក្នុងសុន្ទរកថាបើកសិក្ខាសាលានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា ការពង្រឹងសមត្ថភាពនវានុវត្តន៍របស់សហគ្រាស គឺជាកាលានុវត្តភាពដ៏សំខាន់ថ្មីមួយដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ដោយធ្វើឱ្យប្រសើរឡើងនូវលំដាប់ពិន្ទុរបស់កម្ពុជាក្នុងសន្ទស្សន៍នវានុវត្តន៍សកល។ វឌ្ឍនភាពនេះ នឹងផ្តល់ជាឧត្តមប្រយោជន៍សម្រាប់ការរីកចម្រើនសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់ដំណើរឆ្ពោះទៅរកការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍។

ជាមួយគ្នានេះ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា កម្ពុជា មានសក្តានុពលក្នុងការប្រែក្លាយជាសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍ ដែលគាំទ្រដោយប្រជាជនវ័យក្មេង និងស្វាហាប់ កំណើនយ៉ាងឆាប់រហ័សនៃការតភ្ជាប់ផ្នែកឌីជីថល និងលទ្ធភាពក្នុងការចាប់យកបច្ចេកវិទ្យា ដែលបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បរិវត្តកម្មសេដ្ឋកិច្ច។

លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំកម្ពុជា ក៏បានលើកឡើងពីតួនាទីសំខាន់នៃនវានុវត្តន៍ក្នុងការទាក់ទាញការវិនិយោគ និងជំរុញភាពធន់នៃសេដ្ឋកិច្ច ដោយលើកឡើងថា នៅពេលដែលសន្ទស្សន៍នវានុវត្តន៍កាន់តែប្រសើរ ប្រទេសមួយអាចជាទិសដៅអំណោយផលកាន់តែខ្លាំងសម្រាប់ទាក់ទាញវិនិយោគទាំងក្នុង និងក្រៅប្រទេស។ បច្ចេកវិទ្យា និងនវានុវត្តន៍អាចបង្កើតការងារ និងឧស្សាហកម្មថ្មីៗ ដោយបង្កើនប្រសិទ្ធិភាព ផលិតភាព និងប្រាក់ចំណេញនៅក្នុងវិស័យផ្សេងៗ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី