2024-08-02
គន ម៉េងហុង
2024-08-02
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញការវិនិយោគ និងទាក់ទាញវិនិយោគិនពីបរទេសមកកម្ពុជា។ តាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ពិនិត្យលើវឌ្ឍនភាពការងាររៀបចំប្រព័ន្ធបច្ចេកវិទ្យានេះ បានអភិវឌ្ឍន៍ឡើងដើម្បីជំរុញការអនុវត្តនីតិវិធីផ្ដល់សេវាសាធារណៈដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព តម្លាភាព កាត់បន្ថយពេលវេលា និងបង្កើនភាពងាយស្រួលលើការតាមដាន ការផ្ដល់សេវាសាធារណៈនានារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាមួយគ្នានេះ ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យានឹងបម្រើដល់ការទាក់ទាញវិនិយោគិនបរទេសរបស់ CDC គឺអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះទី៥ ដែលសំដៅលើការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី