2024-11-18
ទូច សូរិយា
2024-11-18
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ទទួលបានទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំនួន ៧ ៨៤៤ ៣៨៨នាក់។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងចំណោមភ្ញៀវទេសចរ ដែលកម្ពុជាទទួលបានជិត ៨លាននាក់នេះ មានភ្ញៀទេសចរជាតិសរុប ៧ ៧៥៥ ០៩២ នាក់ និងភ្ញៀវទេសចរអន្តរជាតិសរុប ៨៩ ២៩៦ នាក់។ ចំពោះ ខេត្ត-រាជធានីដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងរយៈពេល ៣ថ្ងៃនេះ មានដូចជា៖ រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរចំនួន ៦ ២៩២ ១៨៧នាក់។
ចំណែក ខេត្តសៀមរាប មានភ្ញៀវទេសចរទៅលេងកម្សាន្តចំនួន ៣៤៨ ២២៩នាក់, ខេត្តព្រះសីហនុ មានភ្ញៀវជាតិ-អន្តរជាតិចំនួន ៣១១ ៤៧២នាក់, ខេត្តប៉ៃលិន ទទួលបានភ្ញៀវទេសចរចំនួន ១៩៥ ៥០៨នាក់ និងខេត្តកំពត ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តចំនួន ១៣៤ ៦២២៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី