SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា គ្រោងដាក់បង្ហាញ«ម្ហូបអាហារនិងផលិតផល» នៅស្ថានទូតរបស់ខ្លួនប្រចាំនៅជប៉ុន នាដើមឆ្នាំ២០២៥


កម្ពុជា គ្រោងដាក់បង្ហាញ«ម្ហូបអាហារនិងផលិតផល» នៅស្ថានទូតរបស់ខ្លួនប្រចាំនៅជប៉ុន នាដើមឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre) គ្រោងសហការរៀបចំតាំងបង្ហាញម្ហូបអាហារខ្មែរ (Cambodia Foods Show) នៅជប៉ុន ដើម្បីផ្សព្វផ្សាយពីម្ហូបអាហារ និងផលិតផលសក្តានុពលខ្មែរ ព្រមទាំងជំរុញការទូតម្ហូបអាហារខ្មែរ និងសកម្មភាពនាំចេញនាំចូលផលិតផលខ្មែរ ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។

ក្នុងកម្មវិធីតាំងបង្ហាញម្ហូបអាហារខ្មែរ ដែលគ្រាងនឹងរៀបចំ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ក៏នឹងមានកម្មវិធី Food Tasting & Networking ដែលជាវេទិកាដ៏សំខាន់មួយ ក្នុងការបង្កើតឱ្យមានទំនាក់ទំនងធុរកិច្ចរវាងបណ្តាក្រុមហ៊ុនអ្នកចូលរួម និងភ្នាក់ងារទេសចរណ៍ជប៉ុន ក៏ដូចជាឱកាសមួយក្នុងការជំរុញអ្នកវិនិយោគជប៉ុន និងទេសចរជប៉ុនមកកម្ពុជា ឱ្យកាន់តែកើនឡើងថែមទៀតផងដែរ។

នាឱកាសតាំងបង្ហាញម្ហូបអាហារខ្មែរនេះដែរ ក៏មានការសម្ដែងចម្អិនម្ហូបអាហារដោយចុងភៅកម្ពុជា ការសម្ដែងសិល្បៈរបាំ ការតាំងបង្ហាញផលិតផលខ្មែរ ការធ្វើបទបង្ហាញអំពីម្ហូបអាហារ និងសក្តានុពលទេសចរណ៍កម្ពុជា។ នេះបើតាមកិច្ចពិភាក្សារវាង លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន, ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre) កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី