2024-12-21
គិត បុប្ផា
2024-12-21
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យវិស័យឯកជន និងស្ថាប័នរដ្ឋប្រកាន់យកគោលការណ៍ឈ្នះឈ្នះ ដើម្បីឆ្លើយតបទៅនឹងកិច្ចគាំពារបរិស្ថាន ដែលបម្រើឱ្យប្រយោជន៍ដល់អ្នកវិនិយោគ បរិស្ថានកម្ពុជា និងដល់រាជរដ្ឋាភិបាល រួមទាំងប្រជាពលរដ្ឋផងដែរ។
តាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្រសួងបរិស្ថាន គឺប្រកាន់យកនូវគោលការណ៍ឈ្នះឈ្នះ ដែលជារូបមន្តដ៏មានស័ក្តិសិទ្ធិភាព បំពេញឱ្យគ្នាទៅវិញទៅមករវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពនានាពាក់ព័ន្ធនឹងវិស័យបរិស្ថាន ដើម្បីសម្រេចបានទិសដៅយុទ្ធសាស្រ្តរៀងៗខ្លួន ក្នុងគោលបំណងពង្រឹងកិច្ចសហការ បង្កើនប្រសិទ្ធភាពការងារ និងមាននិរន្តរភាព។
ក្រសួងបរិស្ថាន តែងតែស្វាគមន៍ជានិច្ចនូវការចូលរួមសហការពីសំណាក់វិស័យឯកជន ក្នុងកិច្ចការពារបរិស្ថាន ដើម្បីភាពស្អាត និងភាពបៃតង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការចូលរួមបណ្តុះពន្លកបៃតង» រវាងក្រសួងបរិស្ថាន ជាមួយ ក្រុមហ៊ុន SMART Axiata Co., LTD កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី