SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងប្រៃសណីយ៍ នឹងរៀបចំជំនួបរវាងក្រុមហ៊ុនអភិវឌ្ឍន៍ធុរកិច្ចរបស់អាម៉េរិក ជាមួយនឹងធុរកិច្ចថ្មី និងសហគ្រិនឌីជីថលកម្ពុជា


ក្រសួងប្រៃសណីយ៍ នឹងរៀបចំជំនួបរវាងក្រុមហ៊ុនអភិវឌ្ឍន៍ធុរកិច្ចរបស់អាម៉េរិក ជាមួយនឹងធុរកិច្ចថ្មី  និងសហគ្រិនឌីជីថលកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំជំនួបរវាងក្រុមហ៊ុន Plug and Play និងធុរកិច្ចថ្មី និងសហគ្រិនឌីជីថលកម្ពុជា ដើម្បីផ្តល់ឱកាសដល់ធុរកិច្ចថ្មី និងសហគ្រិនឌីជីថលកម្ពុជា ទទួលបានការចែករំលែកបទពិសោធទាក់ទងនឹងការអភិវឌ្ឍធុរកិច្ចថ្មីពីអ្នកជំនាញរបស់ក្រុមហ៊ុន Plug and Play របស់សហរដ្ឋអាម៉េរិក។

កម្មវិធីជំនួបខាងលើនេះ នឹងរៀបចំឡើង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣:០០រសៀលតទៅ នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។ សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ចុះផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឱ្យដឹងថា សាធារណជន ធុរកិច្ចថ្មី និងសហគ្រិនឌីជីថល ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីជំនួបខាងលើនេះ អាចចុះឈ្មោះចូលរួម តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/register។

ក្រុមហ៊ុន Plug and Play គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ធុរកិច្ចថ្មីឌីជីថលដ៏ល្បីមួយរបស់សហរដ្ឋអាម៉េរិក មានទីស្នាក់ការកណ្តាលនៅ Silicon Valley ដែលជាមជ្ឈមណ្ឌលប្រមូលផ្ដុំដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងល្បីល្បាញកម្រិតពិភពលោក នៅក្នុងរដ្ឋ California៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី