2023-11-17
គិត បុប្ផា
2023-11-17
គិត បុប្ផា
ភ្នំពេញ៖ រថយន្ត៣គ្រឿងដែលដឹកសាច់សត្វគ្រួចចំនួន ៣ ៦០០គីឡូក្រាម, សត្វទារស់ចំនួន ២ ០០០ក្បាល, សត្វមាន់កូរ៉េ និងទន្សាយរស់ចំនួន ១, ២៥១ក្បាល ត្រូវបានក្រុមអន្តរាគមបង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលសត្វ សហការជាមួយនឹងអង្គភាពពាក់ព័ន្ធ បានចុះបង្ក្រាបដោយឃាត់រថយន្ដទាំងនោះ ដែលគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម។
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមអន្តរាគមបង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលសត្វ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងខេត្តព្រៃវែង ចុះបង្ក្រាបដោយឃាត់បានរថយន្តដឹកសាច់សត្វ និងសត្វរស់បានចំនួន៣គ្រឿង ដែលនាំចូលមកពីប្រទេសវៀតណាម តាមច្រកខេត្តព្រៃវែង។
បើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រថយន្ដល្មើសច្បាប់ទាំង៣គ្រឿង រួមមាន៖ រថយន្ដម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្ដដឹកទំនិញចំណុះ២តោន ពាក់ស្លាកលេខភ្នំពេញ ៣G-២២១៦ ដឹកសាច់សត្វគ្រួចចំនួន ៣ ៦០០គីឡូក្រាម នាំចូលពីប្រទេសវៀតណាម តាមច្រកក្អមសំណេរ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានឃាត់ចាប់ត្រង់ចំណុចសង្កាត់វាលស្រូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រថយន្ដទី២ ម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្ដដឹកទំនិញចំណុះ ៣,៥តោន ពាក់ស្លាកលេខព្រៃវែង ៣A-១០៧១ ដឹកសត្វទារស់ចំនួន ២ ០០០ក្បាល នាំមកពីប្រទេសវៀតណាម តាមច្រកពាមមន្ទោរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួននៅត្រង់ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
រថយន្ដទី៣ ម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្ដដឹកទំនិញចំណុះ ៣,៥តោន ពាក់ស្លាកលេខកំពត ៣A-១៨៨២ ដឹកសត្វមាន់កូរ៉េ និងទន្សាយរស់ចំនួន ១, ២៥១ក្បាល មកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឃាត់ចាប់ត្រង់ចំណុចស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្រុមអន្ដរាគមបង្រ្កាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកសាច់សត្វគ្រួចសរុបចំនួន ៣ ៦០០គីឡូក្រាម, សត្វទារស់ចំនួន ២ ០០០ក្បាល និងសត្វមាន់កូរ៉េ និងទន្សាយរស់ចំនួន ១ ២៥១ក្បាល រួមទាំងរថយន្ដចំនួន០៣គ្រឿងនោះ ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតីវិធីច្បាប់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី