SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

KOICA ផ្តល់ជំនួយ៣លានដុល្លារ ដើម្បីអភិរក្សនិងថតចម្លងឯកសារសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង


KOICA ផ្តល់ជំនួយ៣លានដុល្លារ ដើម្បីអភិរក្សនិងថតចម្លងឯកសារសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-12

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ផ្តល់ជំនួយឥតសំណងចំនួន ៣លានដុល្លារ ដើម្បីចាប់ផ្តើមគម្រោងអភិរក្ស និងថតចម្លងបណ្ណសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដំណាក់កាលទី២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី Moonjung Choi តំណាងប្រចាំប្រទេសនៃទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា និងលោក សាដា អ៊ូម៉ា អាទ្បាម (Sardar Umar Alam) តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។ កំណត់ហេតុនៃកិច្ចពិភាក្សានេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី Moonjung Choi និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ។

គម្រោងអភិរក្ស និងថតចម្លងបណ្ណសារនេះ មានគោលបំណងផ្សព្វផ្សាយតម្លៃនៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា(CMS) តាមរយៈការអភិរក្សកំណត់ត្រា និងវឌ្ឍនភាពនៃការថតចម្លងបណ្ណសារ, ការលើកកម្ពស់លក្ខខណ្ឌអភិរក្ស និងបរិស្ថានអ្នកទស្សនាសម្រាប់ការអភិរក្ស, ផ្សព្វផ្សាយការយល់ដឹងអំពីបូជនីយដ្ឋាន តាមរយៈការធ្វើឱ្យប្រសើរឡើងនៃការតាំងពិព័រណ៍ និងកែលម្អការយល់ដឹងអំពីសន្តិភាព តាមរយៈការអប់រំសន្តិភាព។

លោកស្រី Moonjung CHOI បានលើកឡើងថា គម្រោងជំនួយរបស់ KOICA នៅកម្ពុជា ជានិមិត្តរូបនៃការចែករំលែកទុក្ខសោក និងការចែករំលែកបន្ទុករួមគ្នារវាងប្រជាជនកម្ពុជា និងប្រជាជនកូរ៉េ។ គម្រោងនេះ មានគោលបំណងកាត់បន្ថយទុក្ខសោក និងការឈឺចាប់របស់កម្ពុជា រួមទាំងដើរតួជាមូលដ្ឋានគ្រឹះក្នុងការអប់រំមនុស្សជំនាន់ក្រោយអំពីអតីតកាលរបស់កម្ពុជា ដើម្បីការពារប្រទេសពីសោកនាដកម្មស្រដៀងគ្នានាពេលអនាគត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី