2024-12-08
គន ម៉េងហុង
2024-12-08
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា-ម៉ាឡេស៊ី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ទេសចរណ៍ ថាមពលកកើតឡើងវិញ និងលទ្ធភាពនៃការភ្ជាប់ការហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា ព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជនផងដែរ។ នេះបើតាមកិច្ចពិភាក្សារវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ម៉ាឡេស៊ី និងជាប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក(RISEAP)។
ក្នុងជំនួប នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត Tan Sri Abang Zohari Tun Openg លើកឡើងថា កម្ពុជា គឺជាប្រទេសមួយដែលមានសក្ដានុពល និងកាលានុវត្តភាពជាច្រើនក្នុងការពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះរដ្ឋ Sarawak អាចដើរតួនាទីរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះអង្គការ RISEAP ដែលបានរៀបចំសន្និបាតលើកទី២០ របស់ខ្លួននៅកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សន្និបាតនេះបានចូលរួមចំណែក ផ្សព្វផ្សាយអំពីស្ថានភាពពិតរបស់កម្ពុជា ទៅកាន់ពិភពលោក ថា កម្ពុជាជាប្រទេសដែលមាននូវសន្តិភាព និងសុវត្ថិភាព ផ្ដល់ឱកាសដល់ការកសាងនូវសុខដុមនីយកម្មសាសនានៅក្នុងសង្គម ដោយក្នុងនោះ រាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ផ្ដល់តម្លៃ និងសិទ្ធិសេរីភាពពេញលេញនៅក្នុងការគោរព និងការប្រណិប័តន៍ជំនឿសាសនា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី