2024-12-08
ទូច សូរិយា
2024-12-08
ទូច សូរិយា
ភ្នំពេញ៖ ដើម្បីចៀសផុតពីការចាញ់បោកគម្រោងវិនិយោគ ឬអាជីវកម្មឆបោកតាមបែបពីរ៉ាមីត សាធារណជន និងអ្នកវិនិយោគ គួរអនុវត្តនៅវិធីសាស្ត្រចំនួន៥ មុននឹងសម្រេចចិត្តធ្វើការវិនិយោគ ជាមួយគម្រោង ឬអាជីវកម្ម។ នេះបើតាមប៉ុស្តិ៍មូត្ររបស់និយ័តករមូលបត្រកម្ពុជាចុះផ្សាយ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។
វិធីសាស្ត្រចំនួន៥ ដែលនិយ័តករមូលបត្រកម្ពុជា បង្ហាញនេះ មានដូចជា៖ ទី១. ស្រាវជ្រាវអំពីប្រវត្តិក្រុមហ៊ុន ឬបុគ្គលណាមួយឱ្យបានច្បាស់លាស់, ទី២. ព្យាយាមសាកសួរព័ត៌មានឱ្យបានលម្អិតពីក្រុមហ៊ុន ពិសេសផែនការអាជីវកម្ម និងផែនការវិនិយោគ, ទី៣.សាកសួរព័ត៌មានពីអាជ្ញាធរ/និយ័តករ អំពីអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ឬផលិតផលដែលដាក់លក់ដើម្បីប្រមូលប្រាក់មានចុះបញ្ជីស្របច្បាប់ទេ។
ចំពោះ វិធីសាស្ត្រទី៤.តាមដានព័ត៌មានថ្មីៗ និងបង្កើនចំណេះដឹង តាមរយៈចូលរួមកម្មវិធីផ្សេងៗដូចជា សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាដើម និងទី៥.ពិនិត្យមើលគម្រោងវិនិយោគដោយសន្យាផ្តល់ចំណេញងាយស្រួល ដែលខុសពីទីផ្សារច្រើន ដើម្បីទាក់ទាញអ្នកវិនិយោគ ពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះការវិនិយោគដែលធានាប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លី។
គួរបញ្ជាក់ថា កម្ពុជា ក៏ជាប្រទេសដែលស្ថិតក្រោមហានិភ័យខ្ពស់ នៃភាពងាយរងគ្រោះពីការឆបោកតាមបែបពីរ៉ាមីត តាមរយៈភាពរីកចម្រើននៃវិស័យមូលបត្រ ដែលមានជនខិលខូចបានឆ្លៀតឱកាសឆបោកពលរដ្ឋឱ្យដាក់ប្រាក់វិនិយោគ ក្នុងរូបភាពនៃការវិនិយោគលើវិស័យមូលបត្រ ដោយការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការដើរកៀរគរ និងការរៀបចំសិក្ខាសាលានានា ដើម្បីទាក់ទាញឱ្យសាធារណជនចូលរួមវិនិយោគ ដោយសន្យាផ្តល់កម្រៃផ្សេងៗក្នុងអត្រាខ្ពស់ហួសហិរញ្ញវត្ថុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី