2024-11-11
ដេប៉ាលីយែរ ម៉ារីលីណា
2024-11-11
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជំរុញឱ្យក្រុមហ៊ុន BTL Medical Technologies ដែលឈានមុខគេរបស់ឆែក លើផលិតផលឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ការលើកទឹកចិត្តវិនិយោគនេះ ធ្វើឡើងនៅគ្រាឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូកម្ពុជា ទៅទស្សនកិច្ចក្រុមហ៊ុន BTL Medical Technologies កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីសក្ដានុពលសំខាន់ៗជាច្រើន ពិសេសការវិនិយោគនៅកម្ពុជា គឺទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់ការនាំចេញទៅកាន់ទីផ្សាររបស់សហភាពអឺរ៉ុប។ តាមរយៈកិច្ចប្រជុំនាឱកាសនេះ ក្រុមហ៊ុនបានធ្វើបទបង្ហាញ អំពីផលប័ត្រផលិតកម្ម បច្ចេកវិទ្យា កាលានុវត្តភាពវិនិយោគប្រមាណជាង៣០ឆ្នាំ ក្នុងវិស័យវេជ្ជសាស្ត្រ និងពិភាក្សាអំពីឱកាសវិនិយោគនៅកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី