2024-11-10
គិត បុប្ផា
2024-11-10
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យមន្រ្តីអធិការកិច្ចការងារនៃក្រសួងការងារ ចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យបានស្ទាត់ជំនាញ ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលនៃប្រព័ន្ធឌីជីថល ដែលបច្ចុប្បន្នកំពុងដើរតួនាទីសំខាន់ក្នុងកិច្ចការធំៗរបស់ក្រសួង និងស្ថាប័ននានានៅកម្ពុជា។
ក្នុងពិធីប្រគល់ឧបករណ៍ឌីជីថលដល់ក្រុមអធិការកិច្ចការងារនៃក្រសួងការងារ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ខេមរា បន្តលើកឡើងថា ការប្រើប្រាស់ឧបករណ៍ឌីជីថលនៅក្នុងកិច្ចការងារប្រចាំថ្ងៃនេះ គឺមានផលចំណេញជាច្រើន ដូចជាពេលវេលា និងភាពច្បាស់លាស់នៅក្នុងរបាយការណ៍ផ្សេងៗ។
ឯកឧត្តមរដ្ឋលេខាធិការ អ៊ិន ខេមរា បានបញ្ជាក់ថា ការប្រគល់ឧបករណ៍ឌីជីថលដល់មន្រ្តីអធិការកិច្ចការងារ នាពេលនេះ គឺជាការធ្វើទំនើបកម្មដល់មន្រ្តីរាជការក្រសួង ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនៃដំណើរការនីតិវិធីរបស់មន្រ្តីអធិការកិច្ច និងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ប្រតិបត្តិការការងារប្រចាំថ្ងៃផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី