2024-11-09
ដេប៉ាលីយែរ ម៉ារីលីណា
2024-11-09
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ កម្ពុជា-វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរលើវិស័យសំខាន់ៗបន្ថែមទៀត រួមមាន៖ វិស័យទេសចរណ៍, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, វិស័យថាមពល, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ក៏ដូចជា ការអប់រំ យុវជន និងវប្បធម៌ទៀតផង។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាជាមួយឯកឧត្ដម ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤នេះ គឺមានកំណើនគួរឱ្យកត់សម្គាល់ បើធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ ឯកឧត្ដម ផាម មិញជីញ ក៏បានសរសើរពីការរីកចម្រើនរបស់កម្ពុជា ពិសេសគឺកិត្តិសព្ទរបស់កម្ពុជានៅលើឆាកអន្តរជាតិ ត្រូវបានលើកកម្ពស់បន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី