SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ផ្សារមូលបត្រ នឹងរៀបចំ«ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា» ដែលអ្នកចូលរួមអាចឈ្នះរង្វាន់សរុបប្រមាណ ៥ពាន់ដុល្លារ


ផ្សារមូលបត្រ នឹងរៀបចំ«ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា» ដែលអ្នកចូលរួមអាចឈ្នះរង្វាន់សរុបប្រមាណ ៥ពាន់ដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-20

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-20

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា នឹងរៀបចំពិព័រណ៍ផ្សារភាគហ៊ុនធំបំផុតប្រចាំឆ្នាំនៅកម្ពុជា គឺ «ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៤» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង ៩:០០នាទីយប់។ ក្នុងពិព័ណ៌នេះដែរ អ្នកចូលរួមនឹងមានឱកាសឈ្នះរង្វាន់ និងវត្ថុអនុស្សាវរីយ៍ សរុបជាទឹកប្រាក់ ៥០លានរៀល ស្មើនឹង ៥ពាន់ដុល្លារ។

ក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា នឹងមានការលេងហ្គេម ដើម្បីទទួលបានរង្វាន់ជាចំនួនភាគហ៊ុន, ការដាក់ឱ្យដំណើរការមុខងារទូទាត់សាច់ប្រាក់តាមពហុភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (Multi-CSAS) និងការបើកគណនីជួញដូរឥតគិតថ្លៃ និងការចាប់រង្វាន់ធំៗប្រចាំថ្ងៃផងដែរ។

តាមការចុះផ្សាយ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ របស់ផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា ក្នុងពិព័រណ៍ខាងលើ ដែលនឹងរៀបចំឡើងក្នុងផ្សារទំនើប អ៊ីអន ភ្នំពេញ (អ៊ីអន១) នេះ ក៏មានការបញ្ចុះកម្រៃជើងសារ ៥០% រហូតដល់ចុងឆ្នាំ សម្រាប់វិនិយោគិនថ្មី, បើកគណនីជួញដូរ និងទទួលភាគហ៊ុនឥតគិតថ្លៃទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី