SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យគ្រឹះស្ថានអប់រំ ចាប់យកស្តង់ដារ ISO ដោយសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា


រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យគ្រឹះស្ថានអប់រំ ចាប់យកស្តង់ដារ ISO ដោយសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តដល់គ្រឹះស្ថានអប់រំឱ្យចាប់យក ISO ដោយសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ក្នុងគោលដៅគាំទ្រដល់ការការត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ ISO 9001:2015 បញ្ជាក់ប្រព័ន្ធគ្រង់គ្រងគុណភាព ដល់សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម មានប្រសាសន៍ថា៖«គុណភាព និងស្តង់ដារ មានសារសំខាន់កាន់តែខ្លាំងឡើងចំពោះទំនុកចិត្តអតិថិជន។ ទោះបីវិញ្ញាបនបត្រ ISO មិនមែនជាកាតព្វកិច្ចតម្រូវដោយច្បាប់ក៏ដោយ, យើងមានមោទនភាពដែលសាលា និងសាកលវិទ្យាល័យ ប៊ែលធី យល់ច្បាស់អំពីគុណតម្លៃនៃស្តង់ដារទាំងនេះ ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព និងបង្កើនទំនុកចិត្តក្នុងចំណោមអតិថិជនរបស់ខ្លួន»។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ការជំរុញឱ្យមានចលនាចាប់យកស្តង់ដារគុណភាព និងឧត្តមភាពនេះ នៅតាមបណ្តាគ្រឹះស្ថានអប់រំផ្សេងៗនៅទូទាំងប្រទេស ខណៈដែលសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលវិញ្ញាបនបត្រ ISO 9001:2008 នេះ ជាលើកដំបូងក្នុងឆ្នាំ២០១២។ បន្ទាប់ពីការអាក់ខានដោយសារវិបត្តិកូវីដ-១៩ ស្ថាប័ននេះបានដាក់ពាក្យស្នើសុំ និងទទួលបានវិញ្ញាបនបត្រ ISO 9001:2015 ដែលត្រូវបានធ្វើបច្ចុប្បន្នភាព និងរៀបចំពិធីប្រគល់ក្នុងថ្ងៃនេះ សម្រាប់សាខាទាំង៣២របស់ខ្លួន។

នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកចូលរួមប្រមាណ១,៥០០នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចអំពីស្ថាបត្យកម្មនៃប្រាង្គប្រាសាទនានា ដោយបានសង្កត់ធ្ងន់លើការអនុវត្តស្តង់ដារ និងគុណភាព ដើម្បីធានាសុក្រិតភាពនៃស្នាដៃហត្ថកម្មរបស់បុព្វបុរសខ្មែរ។ ឯកឧត្តម បានលើកទឹកចិត្តដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងសិស្ស-និស្សិតរបស់ ប៊ែលធី ឱ្យចូលរួមលើកតម្កើងកេរ្តិ៍ដំណែលនៃឧត្តមភាពទាំងនេះ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី