2024-11-08
ទូច សូរិយា
2024-11-08
ទូច សូរិយា
ភ្នំពេញ៖ អង្ករម៉ាក «ម្លិះអង្គរ» ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៦ នៅក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice)។ នេះបើតាមការចុះផ្សាយព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
អង្ករម៉ាក «ម្លិះអង្គរ» ដែលទទួលបានពានអង្ករល្អប្រណិតផ្តាច់គេនេះ គឺត្រូវបានចូលរួមប្រកួតក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ ដែលធ្វើឡើងនៅថ្ងៃទី៥-៧ វិច្ឆិកា ដោយរៀបចំដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
ក្នុងសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ ដែលមានអ្នកចូលរួមប្រមាណ ៤០០នាក់ មកពីប្រទេសដែលផលិតស្រូវអង្ករនៅជុំវិញពិភពលោកនេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានសាទរដល់កសិករកម្ពុជា ដែលបានធ្វើការងារយ៉ាងល្អក្នុងការដាំដុះ និងអរគុណដល់រោងម៉ាស៊ីនកិនស្រូវកម្ពុជា ដែលបានខិតខំកិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជំនះជូនប្រទេសជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី