2023-08-13
SME News
2023-08-13
SME News
ភ្នំពេញ៖ សហព័ន្ធស្វាយចន្ទីកម្ពុជា កំពុងសហការនិងមានផែនការរៀបចំសំណើសុំហិរញ្ញប្បទានឥតសំណងពីគម្រោង«ហាវែស III នៃទីភ្នាក់ងារជំនួយអាមេរិក USAID» ដើម្បីអនុវត្តគម្រោងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីផ្សារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលផ្តល់តម្លៃខ្ពស់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា នៅថ្ងៃទី៨ ខែសីហា បានឱ្យដឹងថា សុំហិរញ្ញប្បទានឥតសំណងពីគម្រោងហាវែស III នេះ គឺដើម្បីអនុវត្តគម្រោងយុទ្ធសាស្ត្រនាំស្វាយចន្ទី ទៅទីផ្សាអាមេរិកសហភាពអ៊ឺរ៉ុប ជប៉ុន ប្រទេសនៅបជ្ឈិមបូព៌ា និងជាប្រទេសដែលជាទីផ្សារសក្តានុពលសម្រាប់គ្រាប់ស្វាយចន្ទីខ្មែរក៏ដូចជាទីផ្សារសកល។
សហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវការសហការនិងជ្រើសរើសក្រុមហ៊ុន សហគ្រាស សិប្បកម្ម ដែលមានលក្ខណៈស្របច្បាប់និងស្តង់ដាររួចរាល់ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីខ្មែរទៅទីផ្សារសាកល។ លក្ខខណ្ឌនៃការជ្រើសរើស ត្រូវជាស្ថាប័នដែលបានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម, វិញ្ញាបនប័ត្រសុវត្ថិភាពចំណីអាហារទទួលស្គាល់ដោយអន្តរជាតិ និងមានលក្ខណៈកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរដោយខ្លួនឯង ដើម្បីនាំចេញ។ល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី