2023-11-07
SME News
2023-11-07
SME News
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូចុះពិនិត្យដំណើរការសំណេរនៅមណ្ឌលប្រឡងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២។
ដំណើរការនៃការប្រឡងនៅព្រឹកថ្ងៃទី២ នៃសម័យកាលប្រឡងទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានសភាពនៅមណ្ឌលប្រឡងមានបរិយាកាសស្ងប់ស្ងាត់។ ក្នុងដំណើរការប្រឡងនេះ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ មានរយៈពេល០២ថ្ងៃគឺថ្ងៃទី ០៦-០៧ ខែវិច្ឆកា ឆ្នាំ២០២៣។ ក្នុងនោះ មានមណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥,៥៤៣បន្ទប់ នឹងមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧,៤១២នាក់ (ស្រី ៧៣,២៧៨នាក់)។ ចំពោះការប្រកាសលទ្ធផលប្រឡងវិញ គឺនៅថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយឡែកខេត្តផ្សេងទៀត នៅថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី