2024-01-26
ទូច សូរិយា
2024-01-26
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ១២ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបាន ៣,៦ពាន់លានដុល្លារ ស្មើនឹង ១០១,១៣% នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ខណៈដែលក្នុងខែធ្នូ ប្រមូលបាន ២៦៤,៧៧លានដុល្លារ។
ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ១៤ ៦២៩,១០ប៊ីលានរៀល ប្រមាណជា ៣ ៦១២,១២លានដុល្លារ ស្មើនឹង ១០១,១៣% នៃផែនការច្បាប់កំណត់ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ មានការកើនឡើង ៦២៨,២៨ប៊ីលានរៀល ប្រមាណជា ១៥៥,១៣លានដុល្លារ ស្មើនឹង ៤,៤៩% ។ នេះបើតាមការបង្ហាញរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដា្ឋនពន្ធដារ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
ចំពោះ លទ្ធផលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល ឱ្យដឹងថា ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំនួន ១ ០៧២,៣១ប៊ីលានរៀល ប្រមាណជា ២៦៤,៧៧លានដុល្លារ ស្មើនឹង ៧,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មគោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីបង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី