2024-06-07
ទូច សូរិយា
2024-06-07
ទូច សូរិយា
ភ្នំពេញ៖ កំពង់ផែពហុបំណងកំពត ដែលវិនិយោគដោយក្រុមហ៊ុនកំពតផត ប្រមាណ ១៤០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០៦ មិថុនា កំពង់ផែពហុបំណងកំពតនេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា។
កំពង់ផែពហុបំណងកំពត ដែលមានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត នឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនបន្ថែមទៀត ពិសេសក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា។ កំពង់ផែដែលមានផ្ទៃដីគោក ២០៧ហិកតា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត និងផ្ទៃទឹក ៦៧៨ហិកតា ជាកម្មសិទ្ធិរបស់រដ្ឋដែលរាជរដ្ឋាភិបាលនេះ នឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ពិសេសការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
កំពង់ផែពហុបំណងកំពតនេះ មានចំណតនាវាបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ ជម្រៅទឹក -១០ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាចំណុះ ១ម៉ឺនតោន ឬស្មើនឹង ៦៦៦TEUs ចុះចតបាន។ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសម្ពោធបើកឱ្យប្រើប្រាស់នូវកំពង់ផែពហុបំណងកំពតនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងវិស័យកំពង់ផែ និងជាកំពង់ផែទី១ ដែលត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់បន្ទាប់ពីច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី