2024-10-15
ទូច សូរិយា
2024-10-15
ទូច សូរិយា
ភ្នំពេញ៖ ការសិក្សារយៈពេលបំពេញបែបបទ នៃការបញ្ចេញទំនិញ គឺត្រូវធ្វើឡើងដោយអនុលោមតាមកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្ម និងកាតព្វកិច្ចរបស់កម្ពុជាក្នុងក្របខ័ណ្ឌអាស៊ាន។ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ការធ្វើបែបនេះ គឺដើម្បីវាស់វែងពីប្រសិទ្ធភាពនៃការអនុវត្ដនីតិវិធីប្រតិបត្ដិក្នុងការចេញអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗរបស់ក្រសួង-ស្ថាប័ន និងការរួមចំណែករបស់វិស័យឯកជន។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញលើកទី៤ ត្រឹមឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងថា ការសិក្សារយៈពេលបំពេញបែបបទ នៃការបញ្ចេញទំនិញនេះ គឺមានគោលបំណងរកឱ្យឃើញនូវចំណុចរាំងស្ទះ ដើម្បីដាក់ចេញនូវវិធានការដោះស្រាយតាមរយៈការប្រមូលធាតុចូល និងមតិយោបល់ ពីភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា។ ការសិក្សាខាងលើនេះ ក៏ដើម្បីប្រមូលទិន្នន័យពីក្រសួង-ស្ថាប័នពាក់ព័ន្ធ យកមកបូកសរុបដោយប្រើប្រាស់ Software របស់អង្គការគយពិភពលោក (WCO Software)។
ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានលើកទឹកចិត្តឱ្យសមាជិក-សមាជិកា នៃអង្គសិក្ខាសាលាដែលបានចូលរួមផ្ដល់មតិយោបល់ និងធាតុចូលឱ្យបានផុសផុលលើលទ្ធផលនៃការសិក្សាពីបែបបទបញ្ចេញទំនិញ និងយកវិធានការដែលបានដាក់ចេញក្នុងអង្គសិក្ខាសាលាទៅអនុវត្ដ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម បង្កើនបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី