SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បារខែមកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍សន្និសីទបច្ចេកវិទ្យា នៅបាត់ដំបង រយៈពេល២ថ្ងៃ ក្នុងខែតុលានេះ


បារខែមកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍សន្និសីទបច្ចេកវិទ្យា នៅបាត់ដំបង រយៈពេល២ថ្ងៃ ក្នុងខែតុលានេះ
A+ A-

ភ្នំពេញ៖ បារខែមកម្ពុជា នឹងរៀបចំសន្និសីទបច្ចេកវិទ្យា BarCamp Battambang 2024 នៅទឹកដីបាត់ដំបង ដែលមានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅសាកលវិទ្យាល័យជាតិបាត់ដំបង។

សន្និសីទបច្ចេកវិទ្យា BarCamp Battambang 2024 គឺជាកម្មវិធីទី៣ នៃសន្និសីទបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីប្រចាំឆ្នាំដ៏ធំនៅភាគពាយព្យ នៃប្រទេសកម្ពុជា ដែលប្រមូលផ្ដុំនិស្សិតសកលវិទ្យាល័យ មន្រ្តីរាជការ ធុរកិច្ច និងអ្នកដែលមានចំណាប់អារម្មណ៍ជាមួយបច្ចេកវិទ្យា។ សន្និសីទបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីនេះ នឹងមានការចូលរួមពីវាគ្មិន អ្នកបង្កើតមាតិកាឌីជីថល ស្ថាបនិកបច្ចេកវិទ្យា ដែលនឹងចែករំលែកចំណេះដឹងបច្ចេកវិទ្យានៅក្នុងព្រឹត្តិការណ៍ BarCamp Battambang 2024។ បន្ថែមពីនេះក៏មានការរៀបចំស្តង់តាំងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលអ្នកចូលរួមអាចទស្សនា និងសាកសួរពីចម្ងល់ផ្សេងៗនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះផងដែរ។

គួរជម្រាបផងដែរថា បារខែមកម្ពុជា គឺជាព្រឹត្តិការណ៍មួយដែលប្រមូលផ្ដុំអ្នកជំនាញបច្ចេកវិទ្យា អ្នកច្នៃប្រឌិត អាជីវកម្ម អង្គការក្រៅរដ្ឋាភិបាល និងសិស្សានុសិស្ស នៅក្រោមរបៀបវីរៈផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីភ្ជាប់បណ្ដាញ បង្កើតការសហការ និងចាប់យកបច្ចេកវិទ្យាទំនើប។

ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ចង់ចូលរួមនៅក្នុងព្រឹត្តិការណ៍ សន្និសីទបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មី អាចចូលរួមដោយសេរី និងចុះឈ្មោះតាមតំណរលីង៖ https://bit.ly/BarCampBTB24 ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី