2025-04-16
គិត បុប្ផា
2025-04-16
គិត បុប្ផា
ភ្នំពេញ៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុខ្លះៗ ដែលម្ចាស់ធុរកិច្ចចាំបាច់គប្បីគួរដឹង មានដូចជា របាយការណ៍ហិរញ្ញវត្ថុ លំហូរសាច់ប្រាក់ ការប្រើប្រាស់កញ្ចប់ថវិកា និងការវាយតម្លៃហិរញ្ញវត្ថុ ដើម្បីឱ្យដឹងពីស្ថានភាពរបស់ក្រុមហ៊ុន។ សហគ្រិនខ្មែរ ប្រាប់គន្លឹះមួយចំនួន ដែលម្ចាស់ធុរកិច្ច គួរឈ្វេងយល់ដើម្បីការអភិវឌ្ឍសមត្ថភាពផ្នែកហិរញ្ញវត្ថុ ដូចខាងក្រោម៖
១.គ្រប់គ្រងបំណុលឱ្យល្អ៖ អាជីវកម្មមួយចំនួន ត្រូវការប្រើកម្ចី ដើម្បីសម្រួលប្រតិបត្តិការក្នុងក្រុមហ៊ុន កុំឱ្យរដាក់រដុប និងធានាធនធានសម្រាប់ផ្គត់ផ្គង់តម្រូវការផ្សេងៗ។ ដូច្នេះម្ចាស់អាជីវកម្ម គប្បីឈ្វេងយល់ និងសិក្សាឱ្យស៊ីជម្រៅពីការប្រើប្រាស់កម្ចី ឱ្យចំគោលដៅ ស្របជាមួយផែនការជាក់លាក់ និងបត់បែនឱ្យទាន់ពេលជួបប្រទះបញ្ហា ដើម្បីស្វែងរកដំណោះស្រាយទាញយកផលចំណេញ ដើម្បីសងបំណុលដែលជំពាក់ឱ្យត្រូវតាមពេលវេលាកំណត់។
២. សិក្សាពីប្រភេទឥណទាន៖ ឥណទានមានច្រើនប្រភេទ និងលក្ខខណ្ឌខុសៗគ្នាទៅតាមប្រភេទ និងស្ថាប័នហិរញ្ញវត្ថុនីមួយៗ។ មុនសម្រេចថា ចង់យកកម្ចី ម្ចាស់ធុរកិច្ច គួរឈ្វេងយល់ពីលក្ខណៈ និងលក្ខខណ្ឌឱ្យច្បាស់ ថាតើប្រភេទឥណទានមួយណា ដែលត្រូវនឹងស្ថានភាពរបស់ក្រុមហ៊ុនអ្នក ហើយមួយណា ដែលផ្ដល់នូវអត្ថប្រយោជន៍ច្រើនជាង។
៣. ស្វែងរកជំនួយប្រសិនបើចាំបាច់៖ បើអ្នកមានបញ្ហាផ្នែកហិរញ្ញវត្ថុ ហើយពិបាកដោះស្រាយ អ្នកគួរស្វែងរកជំនួយពីខាងក្រៅ ដូចជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុឱ្យជួយគ្រប់គ្រងទិន្នន័យ វិភាគ និងវាយតម្លៃស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែង ឬធ្វើផែនការផ្សេងៗ ដើម្បីបញ្ចៀសរឿងតូចទៅជាធំ។ អ្នកអាច ជួលអ្នកជំនាញឯករាជ្យបាន បើមានធនធានគ្រប់គ្រាន់ ឬអាចទៅរកជំនួយពីរៀមច្បង អ្នកដែលមានបទពិសោធច្រើនក្នុងវិស័យនេះ ដើម្បីពិភាក្សារកផ្លូវដោះស្រាយ។
៤. ប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ៖ ក្នុងវិស័យហិរញ្ញវត្ថុ មានបច្ចេកវិទ្យាជាច្រើន អាចជួយសម្រួលប្រតិបត្តិការខ្លះៗ ដូចជាការគ្រប់គ្រងប្រព័ន្ធគណនេយ្យ ការរក្សាទិន្នន័យលំហូរសាច់ប្រាក់ ការបើកប្រាក់ឱ្យបុគ្គលិកជាដើម ដែលម្ចាស់ធុរកិច្ច គួរសិក្សាពីរបៀបប្រើប្រាស់ និងប្រើជាជំនួយដើម្បីចំណេញធនធាន និងពេលវេលា។ ៥. ស្វ័យសិក្សាលើចំណុចខ្វះខាត៖ ចំណេះដឹងមិនកំណត់កម្រិត ភេទ ឬអាយុ មិនថាទោះអ្នកឡើង ឬធ្លាក់ដល់ណានោះទេ ការសិក្សាគឺជាផ្លូវមួយសម្រាប់អភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន ពិសេសសហគ្រិន ដើម្បីបង្កើនភាពច្នៃប្រតិដ្ឋ និងរកគំនិត ចំណេះដឹងថ្មី ដើម្បីតាមឱ្យទាន់វឌ្ឍនៈភាព នៃការវិវឌ្ឍរបស់សង្គម។ ដំណាក់កាលនេះ អ្នកអាចមិនមានផែនការសិក្សាជាក់លាក់ ឬមិនមានពេលវេលាគ្រប់គ្រាន់ ប៉ុន្ដែអ្នកអាចរៀនចំណេះដឹងខ្លីៗ ដើម្បីបំពេញចំណុចខ្វះខាតណាមួយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី