2024-10-31
ឃី ភារៈ
2024-10-31
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន Sun Music Group មានបំណងវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា និងរៀបចំកម្មវិធីប្រគុំតន្ត្រីនាពេលខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជាកាន់តែច្រើន។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក HIROYUKI OKA នាយកប្រតិបត្តិក្រុមហ៊ុន Sun Music Group បានលើកឡើងថា កម្មវិធីប្រគុំតន្ត្រីនេះ នឹងមានការចូលរួមរបស់ផលិតកម្ម Sun Music Group ក្នុងការរៀបចំតារាល្បីៗជប៉ុនជាទូតទេសចរណ៍ផងដែរ។ ឯកឧត្តម ហួត ហាក់ បានអរគុណចំពោះក្រុមហ៊ុន Sun Music Group ដែលបានជ្រើសរើសកម្ពុជា សម្រាប់វិនិយោគ និងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។ ឯកឧត្តម ហួត ហាក់ បញ្ជាក់ថានេះជាផ្នែកមួយក្នុងការផ្សព្វផ្សាយកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍សកល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី