SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងថ្នាក់ដឹកនាំជាន់ខ្ពស់ នឹងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម នៅថ្ងៃទី៤ វិច្ឆិកាខាងមុខ


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងថ្នាក់ដឹកនាំជាន់ខ្ពស់ នឹងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម នៅថ្ងៃទី៤ វិច្ឆិកាខាងមុខ
A+ A-

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា នឹងដឹកនាំការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម នៅថ្ងៃទី៤ វិច្ឆិកាខាងមុខ។ នេះបើតាមការប្រកាសរបស់សម្តេចតេជោនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៧ ខែតុលានេះ ដោយអង្គកឋិនទាននេះ ដាក់ឈ្មោះថា«អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ដែលធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះ៖«ឆ្នាំនេះភរិយាខ្ញុំ បានលើករឿងកឋិនទានទៅវត្តខ្មែរក្រោមម្តងទៀត។ យើងបានឯកភាពគ្នាទាំងឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដោយមានភរិយាខ្ញុំ រួមជាមួយសម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់។

សម្តេចតេជោបានញ្ជាក់អំពីការដាក់ឈ្មោះអង្គកឋិនទាននៅកម្ពុជាក្រោមនោះ ថា«អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» គឺខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទានបែបនេះ ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។ អង្គកឋិនទានដែលប្រារព្ធធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀតនោះ នឹងរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមដោយផ្ទាល់។

មុននឹងការរៀបចំពិធីបុណ្យកឋិនទាននៅវត្តខ្មែរក្រោមនេះឡើង សម្តេចទាំងពីរបានគិតគូតាំងពី១២ឆ្នាំមុនមកម្ល៉េះ ពោលគឺចាប់គិតតាំងពីឆ្នាំ២០១២ មកសម្រេចឆ្នាំ២០២៤ គឺប្រើពេល១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយនេះ។ ក្នុងសំណេររបស់សម្តេចតេជោគូសបញ្ជាក់ថា៖«ភរិយាខ្ញុំបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា។ ជាអកុសលឪពុកខ្ញុំទទួលមរណភាពនៅឆ្នាំ២០១៣ ដែលគ្រួសារខ្ញុំសម្រេចផ្អាក ការធ្វើបុណ្យកឋិនរយៈពេល៥ឆ្នាំ។ រឿងថ្មីបានកើតឡើងគឺម្តាយក្មេកខ្ញុំមានជម្ងឺ និងមរណភាព នៅឆ្នាំ២០២០ យើងសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យអញ្ជើញទៅលេងបុណ្យកឋិនទាននេះ បានដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី