SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចតេជោ៖ ការដឹកនាំប្រទេសរបស់រដ្ឋាភិបាលថ្មីរយៈពេល ១ឆ្នាំនេះ ធ្វើឱ្យការនាំចេញកើនឡើងដល់២០%


សម្តេចតេជោ៖ ការដឹកនាំប្រទេសរបស់រដ្ឋាភិបាលថ្មីរយៈពេល ១ឆ្នាំនេះ ធ្វើឱ្យការនាំចេញកើនឡើងដល់២០%
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលថ្មី រយៈពេល ១ឆ្នាំកន្លងមកនេះ គឺទទួលបានលទ្ធផលលើសការរំពឹងទុក ដែលក្នុងនោះកំណើននៃការនាំចេញបានកើនឡើងដល់២០% សុខសន្តិភាព និងស្ថិរភាពនយោបាយ។ សម្តេចតេជោលើកឡើងបែបនេះ ក្នុងជំនួបជាមួយឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូតនៃប្រទេសកូរ៉េប្រចាំកម្ពុជា។

តាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៤ តុលា ឆ្នាំ២០២៤ ឯកឧត្តម Jang Yun Gon ក៏បានលើកឡើងថា រយៈពេល ១ឆ្នាំកន្លងមកនេះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឹបានដាក់ចេញនូវវិធានការ យុទ្ធសាស្រ្ត គម្រោងអភិវឌ្ឍន៍ និងគោលនយោបាយជាច្រើនដែលទទួលបានលទ្ធផលល្អ ពិសេសគឺការធានានូវសន្តិភាព សុវត្ថិភាព ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ទោះបីកម្ពុជា បានជួបវិបត្តិកូវីដ១៩ ក៏កម្ពុជា បានប្រែក្លាយពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើការនាំចូល ទៅជាប្រទេសមានការនាំចេញ និងមានកំណើននៃការនាំចេញថែមទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី