SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ រយៈពេល ៣ថ្ងៃបន្ថែមទៀត


កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ រយៈពេល ៣ថ្ងៃបន្ថែមទៀត
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-04

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-04

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ទ្រាក់ ផ្គររន្ទះ រយៈពេល ៣ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី០៤ ដល់ទី០៦ ខែតុលា ឆ្នាំ២០២៤ ដោយទទួលរងពីព្យុះទី១៨ មានឈ្មោះថា ក្រាតធន កើតនៅសមុទ្រចិនខាងត្បូង ដោយធ្វើឱ្យមានសម្ពាធទាប លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងកម្ពុជា។ នេះបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក បានឱ្យដឹងថា តំបន់វាលទំនាប រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្រ្ទាក់លើផ្ទៃដី៥៥%។ តំបន់នេះ មានសីតុណ្ហភាពពី ២៣អង្សាសេ ដល់ ៣៤អង្សាសេ មានខ្យល់បក់ពីទិសឦសាននិងបូព៌ាក្នុងល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។

រីឯតំបន់ខ្ពង់រាប មានដូចជា៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្រ្តាក់លើផ្ទៃដី៥០%។ ខេត្តទាំងនោះ នឹងមានសីតុណ្ហភាពពី ២៣អង្សាសេ ដល់ ៣៣អង្សាសេ មានខ្យល់បក់ពីទិសឦសាន និងបូព៌ា ក្នុងល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពពី ២៣អង្សាសេ ដល់ ៣៣អង្សាសេ និងមានខ្យល់បក់ពីទិសឦសាន ក្នុងល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តដែលស្ថិតនៅតំបន់មាត់សមុទ្រ ដូចជា៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នឹងមានភ្លៀងធ្លាក់ ផ្គរន្ទះ និងខ្យល់បក់លើផ្ទៃដី១៥% ដែលក្នុងនោះ រលកសមុទ្រ នឹងមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,២៥ ម៉ែត្រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី