2024-09-27
SME News
2024-09-27
SME News
ភ្នំពេញ៖ ក្រុមហ៊ុនផលិតរថយន្ត BYD ដែលកំពុងវិនិយោគលើរោងចក្រដំឡើងរថយន្តអគ្គិសនី នៅកម្ពុជា បានពិគ្រោះយោបល់ផ្នែកពន្ធដារ និងលើកឡើងពីការជួយជ្រោមជ្រែង របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកទឹកចិត្តផ្នែកពន្ធដារដល់វិនិយោគិន ដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានពិគ្រោះយោបល់ផ្នែកពន្ធដារជាមួយនឹងក្រុមហ៊ុន BYD កាលពីថ្ងៃទី២០ កញ្ញាកន្លងទៅ នាឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ចូលរួមក្នុង«វេទិកាធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន» នៅទីក្រុងស៊ិនជិន ប្រទេសចិន។
លើសពីការទទួលបានការអនុគ្រោះផ្នែកពន្ធដារពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិការណ៍នៃវិបត្តិធំៗជាសកលនានា ក៏នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី និងទ្វេភាគីមានជាធរមាន ដែលកម្ពុជាមានស្រាប់ផងដែរ។
ក្រៅពីជួបជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ក៏ជួបជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល នៃប្រទេសចិន និងទស្សនកិច្ចនៅក្រុមហ៊ុន Huawei ដោយផ្តោតលើការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឆ្លាតវៃនានា និងបញ្ញាសិប្បនិម្មិត (AI) ជាពិសេសបច្ចេកវិទ្យា ពាក់ព័ន្ធនឹងការគាំទ្រដល់ការគ្រប់គ្រងប្រមូលចំណូលពន្ធ និងការផ្តល់សេវាអ្នកជាប់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ដោយឡែកនៅក្នុង«វេទិកាធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន» ឯកឧត្តម គង់ វិបុល ក៏បានអំពាវនាវ និងអញ្ជើញតំណាងសហគ្រាសទាំងអស់ មកទស្សនានៅប្រទេសកម្ពុជា ដោយផ្ទាល់ ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពពិតប្រាកដ និងកត្តាអំណោយផលនានា របស់ប្រទេសកម្ពុជា ក្នុងការបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ចៀសវាងការយល់ច្រឡំណាមួយតាមរយៈព័ត៌មានមិនពិតប្រាកដនិងមិនគ្រប់ជ្រុងជ្រោយ។
គួរបញ្ជាក់ផងដែរថា វេទិកាធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ចិន តាមរយៈការផ្សព្វផ្សាយនូវឱកាសវិនិយោគសក្តានុពល និងកត្តាអំណោយផលនានានៃការធ្វើពាណិជ្ជកម្ម ឧស្សាហកម្មក្នុងប្រទេសទាំងពីរ ក៏ដូចជាការផ្គូផ្គងពាណិជ្ជកម្មរវាងអ្នកវិនិយោគ រវាង ប្រទេសទ្វេភាគី ដោយមានការចូលរួមពីតំណាងប្រមាណ ៤០០ សហគ្រាស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី