2024-05-22
គិត បុប្ផា
2024-05-22
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រជុំពិភាក្សាលើសំណើរបស់អគ្គនាយកដ្ឋានកៅស៊ូ ដែលសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប ១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំ ដែលធ្វើឡើងកាលពីថ្ងៃទី២១ ឧសភានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រសាសន៍តម្រង់ទិសដល់អគ្គនាយកដ្ឋានកៅស៊ូយ៉ាងដូច្នេះថា៖ «ការប្រឡងប្រជែងចៀរជ័រកៅស៊ូនេះ ត្រូវរៀបចំឱ្យមានលក្ខណៈសប្បាយរីករាយ និងត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទទួលបានការគាំទ្រ និងទាក់ទាញចំណាប់អារម្មណ៍សាធារណជនឱ្យបានច្រើន។ កម្មវិធី ដែលបង្ហាញពីសមត្ថភាពចៀរជ័ររបស់កម្មករប្រកបរបរចៀរជ័រកៅស៊ូនេះ ត្រូវវាយតម្លៃ និងដាក់ពិន្ទុដោយសុក្រឹត្យ ស្របតាមលក្ខខណ្ឌកំណត់ ដោយផ្ដោតលើល្បឿននៃការចៀរជ័រ និងសោភណ្ឌភាព ពិសេសភាពត្រឹមត្រូវតាមបច្ចេកទេសនៃការចៀរជ័រកៅស៊ូ»។
ពាក់ព័ន្ធនឹងការរៀបចំពិធីប្រារព្ធខួប ១០០ឆ្នាំ នៃចម្ការកៅស៊ូចំណាស់ជាងគេនៅកម្ពុជា ដែលបានដាំដើមកៅស៊ូតាំងពីឆ្នាំ១៩២៤ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានឯកភាពរៀបចំតាមផែនការដែលបានគ្រោងទុករបស់អគ្គនាយកដ្ឋានកៅស៊ូ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក៏មានគោលដៅរៀបចំទីតាំងចម្ការកៅស៊ូចំណាស់ជាងគេនេះ ឱ្យក្លាយទៅជា«សួនអភិរក្សចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា»នាពេលខាងមុខផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី