SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម និងមូលនិធិ DFINITY របស់ស្វីស នឹងប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលចំណេះដឹងបច្ចេកវិទ្យាថ្មីៗ


ក្រសួងឧស្សាហកម្ម និងមូលនិធិ DFINITY របស់ស្វីស នឹងប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលចំណេះដឹងបច្ចេកវិទ្យាថ្មីៗ
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយមូលនិធិ DFINITY ដែលជាអង្គការមិនរកប្រាក់ចំណេញមួយរបស់ប្រទេសស្វីស នឹងរួមគ្នាប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលចំណេះដឹងសម្រាប់បច្ចេកវិទ្យាថ្មីៗ តាមរយៈការប្រើប្រាស់វិសាលភាព ស្ថេរភាព តម្លាភាព និងកិច្ចសន្យាឆ្លាតវៃនៃបច្ចេកវិទ្យា ICP។

កិច្ចព្រមព្រៀងរួមគ្នារវាងក្រសួងឧស្សាហកម្ម និងមូលនិធិ DFINITY នៅវេទិកាសប្តាហ៍បច្ចេកវិទ្យា blockchain សិង្ហបុរីនេះ ក៏នឹងប្រែក្លាយកម្ពុជាទៅជាតួអង្គសំខាន់មួយក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន លើបច្ចេកវិទ្យា blockchain, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងអធិបតេយ្យភាពបច្ចេកវិទ្យាក្លោដ។ ក្នុងកម្មវិធី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម បានលើកឡើងថា ភាពជាដៃគូនេះ នឹងផ្តល់នូវឱកាសឱ្យស្ថាប័ននានារបស់កម្ពុជា សហការជាមួយគ្រឹះស្ថានអប់រំសិក្សាទាំងក្រៅនិងក្នុងប្រទេស ពិសេសនឹងលើកកម្ពស់ការស្រាវជ្រាវរួមគ្នា និងគម្រោងនវានុវត្តន៍ផ្សេងៗ ដែលគាំទ្រដោយបច្ចេកវិទ្យា blockchain សំខាន់ៗរបស់ពិភពលោក។

ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានបន្ថែមថា ភាពជាដៃគូនេះ នឹងបង្កើតឱកាសថ្មីៗសម្រាប់ការស្រាវជ្រាវ នវានុវត្តន៍ បច្ចេកវិទ្យា និងកំណើនសហគ្រិនភាព តាមរយៈការជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ ដែលកម្ពុជា អាចក្លាយជាប្រទេសឈានមុខមួយនៅក្នុងតំបន់សម្រាប់បច្ចេកវិទ្យាថ្មីៗ ពិសេសបច្ចេកវិទ្យា blockchain និងបញ្ញាសិប្បនិម្មិត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម។

លោក Dominic Williams ស្ថាបនិក និងជាប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់មូលនិធិ DFINITY បានបញ្ជាក់ថា កិច្ចសហការនេះ នឹងជំរុញកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលមួយក្នុងតំបន់ទៅលើចំណេះដឹង នវានុវត្តន៍ និងជំនាញផ្សេងៗលើការប្រើប្រាស់បច្ចេកវិទ្យា blockchain សម្រាប់ទីក្រុងឆ្លាតវៃ។ បច្ចេកវិទ្យា blockchain និងបញ្ញាសិប្បនិម្មិតនេះ អាចផ្តល់នូវបរិវត្តន៍កម្មហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងឌីជីថល តាមរយៈការពង្រឹងសក្តានុពលសេដ្ឋកិច្ចកម្ពុជាក្នុងយុគសម័យឌីជីថល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី