SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ៖ ការធានាឱ្យពលរដ្ឋទៅធ្វើការនៅក្រៅប្រទេស ដោយគ្មានការអនុញ្ញាត នឹងប្រឈមការ ជាប់ពន្ធនាគារពី៧-២០ឆ្នាំ


ក្រសួងការងារ៖ ការធានាឱ្យពលរដ្ឋទៅធ្វើការនៅក្រៅប្រទេស ដោយគ្មានការអនុញ្ញាត នឹងប្រឈមការ ជាប់ពន្ធនាគារពី៧-២០ឆ្នាំ
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការបញ្ជូន ឬសម្របសម្រួលឱ្យបុគ្គលណាម្នាក់ចេញទៅធ្វើការនៅបរទេស ដោយពុំមានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាអំពើជួញដូរមនុស្ស។ ក្រសួងការងារ បញ្ជាក់ថាបុគ្គលដែលប្រព្រឹត្តអំពើខុសច្បាប់ទាំងនេះ នឹងប្រឈមការផ្តន្ទាទោសជាប់ពន្ធនាគារពី៧-២០ឆ្នាំ ដូចមានចែងក្នុងមាត្រា៨ ដល់ មាត្រា១៨ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានឱ្យដឹងថា បច្ចុប្បន្ន មានជនឆ្លៀតឱកាសបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក តិកតុក តេឡេក្រាម... ផ្សព្វផ្សាយព័ត៌មានពីការសម្របសម្រួល ផ្តល់សេវា និងរត់ការជួយពលរដ្ឋទៅធ្វើការបរទេស ដែលមិនមានកិច្ចសហប្រតិបត្តិការទទួលយកពលករពីប្រទេសកម្ពុជា។ ក្រៅពីនេះ ជនឆ្លៀតឱកាសទាំងនោះ ក៏មានសេវាសម្របសម្រួលដល់ប្រជាពលរដ្ឋ ដើម្បីចេញទៅរស់នៅបរទេស ដោយពុំមានការបញ្ជាក់ត្រឹមត្រូវច្បាស់លាស់ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផងដែរ។

ទាក់ទងនឹងករណីខាងលើ ក្រសួងការងារ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្ន ជៀសវាងការខាតបង់ ពេលវេលា និងប្រាក់កាសដោយសារជនខិលខូច ដែលបានផ្សព្វផ្សាយអំពីការធានារត់ការ សម្របសម្រួល ដើម្បីបានចេញទៅរស់នៅ និងធ្វើការនៅបរទេស។ ក្រសួងការងារ ក៏បានជំរុញឱ្យពលរដ្ឋផ្តល់ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធ ករណីដែលមានបុគ្គលណាមួយផ្តល់សេវានេះដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។ ដោយឡែក ព័ត៌មានបន្ថែមអំពីការងារនៅបរទេស អាចទំនាក់ទំនងមកក្រសួងការងារ តាមរយៈប្រព័ន្ធ Hotline លេខ១២៨៦ ឬ ១២៩៧៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី