SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព្រឹត្តិការណ៍ Gumbal 3000 ថ្ងៃទី១៦-១៧ កញ្ញា មានតារាល្បីៗ អ្នកផលិតមាតិកាល្បីៗ, YouTuber និងអ្នកធុរកិច្ចជុំវិញពិភពលោក ចូលរួម


ព្រឹត្តិការណ៍ Gumbal 3000 ថ្ងៃទី១៦-១៧ កញ្ញា មានតារាល្បីៗ អ្នកផលិតមាតិកាល្បីៗ, YouTuber និងអ្នកធុរកិច្ចជុំវិញពិភពលោក ចូលរួម
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ព្រឹត្តិការណ៍ Gumbal 3000 នឹងរៀបចំឡើងនៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប។ ក្នុងព្រឹត្តិការណ៍ដ៏ល្បីល្បាញលំដាប់ពិភពលោកមួយនេះ នឹងមានរថយន្តទំនើបៗ តារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuber ល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោកចូលរួម។

ក្រៅពី Gumbal 3000 ក្នុងខែកញ្ញានេះ ខេត្តសៀមរាប ក៏មានការរៀបចំនូវព្រឹត្តិការណ៍ធំៗចំនួន២ ផ្សេងទៀត រួមមាន៖ «ព្រឹត្តិការណ៍សមរាត្រី» និង «ព្រឹត្តិការណ៍អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤»។ តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ «ព្រឹត្តិការណ៍សមរាត្រី» នឹងធ្វើឡើងនៅថ្ងៃទី២១-២៣ ខែកញ្ញា ដោយផ្តល់ឱ្យអ្នកទស្សនាមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍សមរាត្រី គឺមួយឆ្នាំមានតែ ២ដងប៉ុណ្ណោះ ដូច្នេះក្រសួងទេសចរណ៍ បានអំពាវនាវឱ្យសាធារណជនកុំរំលងនូវឱកាសមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនេះ។

ដោយឡែក ព្រឹត្តិការណ៍អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ នឹងប្រព្រឹត្តឡើងនាថ្ងៃទី២៧ ខែកញ្ញា ដោយមានកម្មវិធីសម្តែងសិល្បៈប្រពៃណី ការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍ ការតាំងបង្ហាញឡាន និងម៉ូតូចាស់ៗជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី