2025-02-28
ទូច សូរិយា
2025-02-28
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវការដៃគូអភិវឌ្ឍន៍ វិស័យធនាគារ និងភាគីពាក់ព័ន្ធ ដើម្បីចូលរួមក្នុងវិស័យកសិកម្ម ផ្តល់ការជឿទុកចិត្តជាមួយគ្នា ដែលសំដៅដល់ការជួយប្រជាកសិករបង្កើនប្រាក់ចំណេញ ទទួលបានការវិនិយោគ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាជាមួយលោក Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារស្ថាបនា ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ការផ្តល់កម្ចីការប្រាក់ទាបដល់សហគមន៍កសិកម្មទំនើប ក៏ជាតម្រូវការសំខាន់ ដើម្បីគាំទ្រដល់ការរៀបចំផែនការផលិតកម្មច្បាស់លាស់ កាត់បន្ថយថ្លៃដើមផលិត និងការចំណាយមិនចាំបាច់ មានកិច្ចសន្យាផលិតកម្ម និងមានទីផ្សារពិតប្រាកដផងដែរ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានសម្ដែងក្តីរីករាយដែលធនាគារស្ថាបនា ឯកភាពសហការជាមួយក្រសួងកសិកម្ម តាមរយៈការឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនាពេលដ៏ឆាប់ខាងមុខទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី