2025-02-23
គិត បុប្ផា
2025-02-23
គិត បុប្ផា
ភ្នំពេញ៖ ក្រុមការងារផ្នែកឯកជន ក្រុម «ខ» ផ្នែកទេសចរណ៍ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ពិភាក្សា និងលើកឡើងពីបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ពាក់ព័ន្ធនឹងការផ្តល់ទិដ្ឋាការ និងកង្វះឱកាសវិនិយោគ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីក្រសួងទេសចរណ៍។
កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ដែលជាលើកដំបូងនៃឆ្នាំ២០២៥ នេះ ក៏បានពិភាក្សាពីបញ្ហាប្រឈមលើការផ្តល់ឱ្យចំពោះវិស័យទេសចរណ៍, កង្វះនៃការអភិវឌ្ឍទេសចរណ៍រចនាសម្ព័ន្ធ, ការកសាងស្លាកយីហោទេសចរណ៍, ការបង្កើនការកម្សាន្ត និងសកម្មភាពផ្សេងៗសម្រាប់ភ្ញៀវទេសចរនៅភ្នំពេញ រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ។
ក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ មានការចូលរួមពីក្រុមការងារចំពោះកិច្ចផ្នែកឯកជន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), សហព័ន្ធទេសចរណ៍កម្ពុជា (CTF), សមាគមសហគមន៍ចុងភៅកម្ពុជា (CCS), និងអនុសហប្រធានក្រុមការងារ «ខ» ផ្នែកឯកជន, សមាគមសណ្ឋាគារនៅកម្ពុជា (CHA), សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច ប្រចាំកម្ពុជា (PATA), សមាគមភោជនីយដ្ឋានកម្ពុជា (CRA), សមាគមស្ប៉ា និងសុខមាលភាពកម្ពុជា (CSWA), សមាគមចុងភៅកម្ពុជា (CCA) និងក្រុមហ៊ុនផ្នែកឯកជនជាតិ-អន្តរជាតិ ក្នុងវិស័យទេចរណ៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី