2024-09-14
គន ម៉េងហុង
2024-09-14
គន ម៉េងហុង
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងពង្រឹងយន្តការគ្រប់គ្រង និងការធ្វើសមាហរណកម្មរវាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបើកផ្លូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចធ្វើអន្តរកាលចូលទៅក្នុងប្រព័ន្ធ បានដោយរលូន ងាយស្រួល រហ័ស និងចំណាយតិច។
ការពង្រឹងយន្តការគ្រប់គ្រង និងការធ្វើសមាហរណកម្មរវាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់នេះ ដើម្បីធានាសង្គតិភាពនិង ភាពច្បាស់លាស់ តាមរយៈការជំរុញការប្រើប្រាស់ថ្នាល CamDX និងការកែសម្រួលនីតិវិធីនិងកាត់បន្ថយ ចំណាយ ទាំងពេលវេលានិងថវិកា ឱ្យបានជាអតិបរមា។ ជាមួយគ្នានេះ ការលើកកម្ពស់ការឈានចូលទៅក្នុងប្រព័ន្ធ គឺទាមទារឱ្យមានការកំណត់និយមន័យ និងវិសាលភាព នៃយន្តការគ្រប់គ្រង ក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាលទាំងមូល ដើម្បីបែងចែកឱ្យបានច្បាស់លាស់រវាងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
រាជរដ្ឋាភិបាល នឹងបែងចែកសេដ្ឋកិច្ចជា ៣តំបន់សំខាន់ៗ រួមមាន៖ តំបន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ តំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតំបន់នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលក្នុងនោះអ្នកប្រកបមុខរបរ និងអ្នកធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទាប និងមិនអាចរ៉ាប់រងចំណាយលើការបំពេញបែបបទចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបាន។ ជាមួយគ្នានេះ កម្ពុជា មានភាពចាំបាច់ក្នុងការបង្កើតតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការឈានចូលក្នុងប្រព័ន្ធអភិវឌ្ឍន៍អន្តរកាលមួយ ដោយមិនមានការបង់កម្រៃសេវានានា ទទួលបានអត្ថប្រយោជន៍ និងការថែបំប៉ន មុននឹងអាចមានលទ្ធភាពចូលរួមបានពេញលេញទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ៕
ប្រភពពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»៖ https://shorturl.at/Rv7PH
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី