2024-11-27
គិត បុប្ផា
2024-11-27
គិត បុប្ផា
ភ្នំពេញ៖ ការយល់ដឹងពីរបៀបបង្កើត និងរក្សាលេខសម្ងាត់ឱ្យមានសុវត្ថិភាព គឺជារឿងចាំបាច់ដែលសាធារណជនគួរយល់ដឹង ដើម្បីការពារករណីពីការលួចចូលរបស់ឧក្រិដ្ឋជន ដែលមានគោលបំណងមិនល្អ ឬកេងចំណេញពីលោកអ្នកក្រោមរូបភាពផ្សេងៗ។ កម្ពុជាឆ្ពោះទៅរកឌីជីថល ប្រាប់ពីវិធីបង្កើត និងរក្សាលេខសម្ងាត់ ដូចខាងក្រោម៖
១. បង្កើតលេខសម្ងាត់ដែលរឹងមាំ និងមានភាពស៊ាំញ៉ាំ៖ ប្រើពាក្យសម្ងាត់ដែលពិបាកលួច ដោយត្រូវកំណត់យ៉ាងតិចចាប់ពី ១២តួអក្សរឡើងទៅ ដែលក្នុងនោះមានទាំងអក្សរធំ អក្សរតូច រួមជាមួយលេខ និងសញ្ញាសម្គាល់ (Symbols) ផងដែរ។ ២. ប្រើប្រាស់ពាក្យសម្ងាត់ផ្សេងៗគ្នាទៅតាមប្រភេទគេហទំព័រ៖ គេហទំព័រនីមួយៗមានកម្រិតសុវត្ថិភាពផ្សេងៗពីគ្នា ដូចនេះយើងត្រូវបង្កើតពាក្យសម្ងាត់ខ្លាំង និងមានតែមួយគត់សម្រាប់គណនីផ្សេងៗគ្នា ដែលយើងប្រើប្រាស់ទៅតាមប្រភេទគេហទំព័រ។
៣. កំណត់ TWO-FACTOR Authentication (2FA)៖ កំណត់ Two Factor Authentication (2FA) ដើម្បីបន្ថែមខែលការពារសុវត្ថិភាពដល់គណនីរបស់អ្នកឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ៤. គិតពិចារណាមុននឹងចុច ThinkB4Click៖ មុននឹងចុចចូលមើលគេហទំព័រ ឬតំណភ្ជាប់ណាមួយ ត្រូវពិចារណាពីភាពទុកចិត្តនៃប្រភព ឬបុគ្គលចែករំលែកព័ត៌មានទាំងនោះ។
៥. ឧស្សាហ៍ពិនិត្យមើលគណនីរបស់អ្នក៖ គួរពិនិត្យមើលគណនីជាប្រចាំ ដើម្បីជួយអ្នកបង្កើនការប្រុងប្រយ័ត្ន និងការពារក្នុងករណីសង្ស័យណាមួយនៃការព្យាយាមចូលលួច (Hack) ពីជនខិលខូច។ ៦. មិនប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដាក់ជាលេខសម្ងាត់៖ មិនត្រូវប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជា ឈ្មោះផ្ទាល់ខ្លួន ថ្ងៃខែឆ្នាំកំណើត ដាក់ជាលេខសម្ងាត់ឡើយ។
៧.មិនប្រើប្រាស់ពាក្យសម្ងាត់ដដែលៗដូចគ្នាគ្រប់ប្រភេទគេហទំព័រ៖ មិនត្រូវបង្កើត និងប្រើប្រាស់ពាក្យសម្ងាត់ដដែលៗ នៅគ្រប់គេហទំព័រ ពីព្រោះចោរបច្ចេកវិទ្យាអាចកត់ចំណាំ និងលួចយកបានដោយងាយ ។ ៨. មិនត្រូវចែករំលែកលេខសម្ងាត់ទៅកាន់អ្នកដែលមិនទុកចិត្ត៖ មិនត្រូវចែករំលែកលេខសម្ងាត់របស់អ្នកទៅកាន់អ្នកដទៃឡើយ ទោះបីជាបងប្អូន ឬមិត្តភក្តិជិតស្និទ្ធក៏ដោយ ពីព្រោះអាចធ្វើឱ្យគណនីរបស់អ្នកត្រូវបានគេលួច។
៩. កុំរក្សាទុកលេខសម្ងាត់នៅលើកម្មវិធីរុករក (Browser)៖ កម្មវិធីរុករកមួយចំនួនបានបង្កហានិភ័យដល់ការរក្សាលេខសម្ងាត់របស់អ្នក ពីព្រោះមានមេរោគជាច្រើន និងកម្មវិធីជំនួយផ្សេងៗទៀត ដែលយើងអាច ទាញយកទិន្នន័យចេញពីកម្មវិធីរុករកនោះបានយ៉ាងងាយស្រួល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី