2024-09-12
ទូច សូរិយា
2024-09-12
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តអ្នកផលិត និងអ្នកកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យទាញយកអត្ថប្រយោជន៍ពីធនធានស្វាយចន្ទី និងយន្តការដែលរាជរដ្ឋាភិបាលផ្តល់ឱ្យ ដើម្បីជំរុញកំណើននៃការផលិត ការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី ក៏ដូចជាវិស័យកសិឧស្សាហកម្ម។
ក្នុងដំណើរទស្សនកិច្ចនៅមន្ទីរឧស្សាហកម្មខេត្តកំពង់ធំ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី ក៏បានជំរុញឱ្យអ្នកផលិត និងអ្នកកែច្នៃគ្រាប់ស្វាយចន្ទី ពិនិត្យលទ្ធភាព ដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ធនាគារសហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា និងសហគ្រិនខ្មែរជាដើម។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានជំរុញឱ្យមន្ទីរឧស្សាហកម្មខេត្តកំពង់ធំ ដើរតួនាទីសកម្ម ដើម្បីគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកំពង់ធំ ទៅជាមជ្ឈមណ្ឌលជាតិកែច្នៃគ្រាប់ស្វាយចន្ទី។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យមន្ទីរ អនុវត្តអភិក្រមបុរេសកម្មក្នុងការគាំទ្រគំនិតផ្តួចផ្តើមផលិតកម្ម និងការផ្តល់សេវាមន្ទីរពិសោធន៍ ការលើកកម្ពស់បច្ចេកវិទ្យាផលិតកម្មទំនើប ពិសេសការចាប់យកស្តង់ដារគុណភាព ដើម្បីបង្កើនភាពប្រកួតប្រជែងនៃផលិតផលកសិឧស្សាហកម្មរបស់ខេត្តកំពង់ធំផងដែរ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តកំពង់ធំ ដូចជា ចម្ការស្វាយចន្ទីច្រើនកន្លែង និងទីតាំងយុទ្ធសាស្ត្រនៅជាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿនដែលគ្រោងនឹងកសាងនាពេលខាងមុខផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី