2024-09-11
គន ម៉េងហុង
2024-09-11
គន ម៉េងហុង
ភ្នំពេញ៖ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមានសារសំខាន់ណាស់សម្រាប់កម្ពុជា ពិសេសដើម្បីគេចចេញពី អន្ទាក់ចំណូលមធ្យម និងសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ នេះជាការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសជួបនិស្សិតប្រមាណ ២០០នាក់ នៅសាលា CamEd Business School ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យអង្គភាពសេដ្ឋកិច្ចទាំងនេះមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងផ្តល់ការគាំទ្រឱ្យពួកគេរីកធំធាត់ និងបង្កើនភាពធន់ទៅនឹងវិបត្តិ។ ឯកឧត្តម ហែម វណ្ណឌី បញ្ជាក់ថា ក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ការកំណត់អត្តសញ្ញាណអ្នកប្រកបរបរ និងអាជីវកម្ម គឺមានភាពលំបាកក្នុងការទទួលអន្តរាគមន៍ពីរដ្ឋាភិបាល ដោយសារតួអង្គសេដ្ឋកិច្ចភាគច្រើនដំណើរការនៅក្រៅប្រព័ន្ធផ្លូវការ។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងអំពីវឌ្ឍនភាពការងាររបស់ភាគីពាក់ព័ន្ធមួយចំនួន ដូចជា ធនាគារជាតិនៃកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានអនុវត្តនាពេលបច្ចុប្បន្ន ពិសេសនៅថ្នាក់ក្រោមជាតិ ដែលក្នុងនោះរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ក៏បានបង្ហាញពីថ្នាលឌីជីថលសម្រាប់ចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី