2024-09-10
ដេប៉ាលីយែរ ម៉ារីលីណា
2024-09-10
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ រមណីយដ្ឋានទន្លេបាទី ដែលមានទីតាំងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលជារមណីយដ្ឋានធម្មជាតិមួយ នៅជាប់នឹងផ្ទៃបឹងលាតសន្ធឹងធំល្វឹងល្វើយ។ ភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅលេងកម្សាន្ត និងសម្រាកលំហែរបស់រមណីយដ្ឋានទន្លេបាទី មានដូចជា៖ ការលេងទឹកឬហែលទឹក, គយគន់ថ្ងៃលិច, ជិះទូក និងម្ហូបអាហារបែបជនបទដែលមានរសជាតិឆ្ងាញ់ និងសម្បូរបែប។
រមណីយដ្ឋានទន្លេបាទី ដែលជារមណីយដ្ឋានមានចម្ងាយប្រហែល ៤០គ.ម ពីរាជធានីភ្នំពេញនេះ គឺមានបឹងដ៏ធំល្វឹងល្វើយ អមដោយតូបតូចធំប្រក់ស្បូវ និងស្លឹកត្នោតជាច្រើន ដោយបានសង់លើផ្ទៃទឹកសម្រាប់ភ្ញៀវទេសចរមកសម្រាកកម្សាន្ត ពិសេសគឺការទទួលទានអាហារស្រុកស្រែដែលមានរសជាតិប្រចាំតំបន់។
តាមការចុះផ្សាយរបស់រដ្ឋបាលខេត្តតាកែវ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រៅពីបឹងដ៏ធំនេះ រមណីយដ្ឋានទន្លេបាទី ក៏មាននូវប្រាសាទបុរាណចំនួន ២ ដែលទាក់ទាញភ្ញៀវទេសចរផងដែរ។ ប្រាសាទចំនួន២ នោះ រួមមាន៖ ប្រាសាទតាព្រហ្ម ដែលសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ សម្រាប់ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន និងប្រាសាទយាយពៅ កសាងឡើងក្នុងសតវត្សទី១២ ទំហំ៧ម៉ែត្រ×៧ម៉ែត្រ ដែលមានចម្ងាយ ១០០ម៉ែត្រ ពីប្រាសាទតាព្រហ្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី