SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រយៈពេល២សប្តាហ៍ CDC អនុម័តគម្រោងចំនួន១៥ មានទុនវិនិយោគជាង ២៤៧លានដុល្លារ ក្នុងខេត្តចំនួន៧


រយៈពេល២សប្តាហ៍ CDC អនុម័តគម្រោងចំនួន១៥ មានទុនវិនិយោគជាង ២៤៧លានដុល្លារ ក្នុងខេត្តចំនួន៧
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-21

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្នុងរយៈពេល២សប្តាហ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន១៥ ដែលមានទុនវិនិយោគសរុបជាង ២៤៧លានដុល្លារអាម៉េរិក នៅក្នុងខេត្តចំនួន៧ អាចបង្កើតការងារបានជាង ១៦,០០០កន្លែង។ បើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី២០ ខែធ្នូ ក្រុមហ៊ុនចំនួន១៥នោះ បោះទុនវិនិយោគក្នុងខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ចាម។

តាមសំណើសុំវិនិយោគ គម្រោងដែល CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីក្នុងរយៈពេល២សប្តាហ៍ នៃខែធ្នូ ឆ្នាំ២០២៣នេះ រួមមាន ១. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់, ២. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។

៣. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ, ៤. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ៥. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារវេចខ្ចប់កេសកាតុង និងថង់ប្លាស្ទិក នៅក្រុងតាខ្មៅ ខេត្តកណ្តាល, ៦. គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ដោយឡែក ទី៧. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារសត្វចិញ្ចឹម នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ៨. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល, ៩. គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ, ១០. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារតុបតែងគេហដ្ឋាន ស៊ុមរូបថត អំពូល ភ្លើង អំពូលភ្លើងលម្អ និងសម្ភារតុបតែងដើមណូអែល នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង។

ចំពោះ ទី១១. គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយផាក ខេត្តស្វាយរៀង, ទី១២. គម្រោងវិនិយោគបង្កើត រោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អ គ្រឿងអេឡិចត្រូនិក និងតុក្កតាសម្រាប់តាំងលម្អសួនច្បារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង, ទី១៣. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង។

ចំណែកគម្រោងទី១៤. វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកបំពាក់ហែលទឹក ខោអាវទ្រនាប់ ស្រោមដៃ កន្សែង ម៉ាស់ និងគ្រឿងបន្សំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ ៦ ខេត្តកំពង់ចាម និងទី១៥. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះក្នុងបន្ទប់ទឹក និងសម្ភារប្រើប្រាស់ក្នុងសួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី