SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ឱ្យពលរដ្ឋប្រយ័ត្នចំពោះ «អាពាហ៍ពិពាហ៍អនឡាញក្លែងក្លាយលើអ៊ីនធឺណិត»


អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ឱ្យពលរដ្ឋប្រយ័ត្នចំពោះ «អាពាហ៍ពិពាហ៍អនឡាញក្លែងក្លាយលើអ៊ីនធឺណិត»
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះអាពាហ៍ពិពាហ៍ក្លែងក្លាយលើប្រព័ន្ធអ៊ីនធឺណិត (Online Grooming) ដើម្បីជៀសវាងការបោកប្រាស់ហិរញ្ញវត្ថុ ការចាប់ជម្រិត មនុស្សឃាត ជួញដូរគ្រឿងញៀន ចាប់រំលោភ ថតរូបភាព វីដេអូអាសអាភាសពីជនឆបោកជាដើម។

មធ្យោយបាយ ដែលក្រុមជនខិលខូចតែងតែប្រើប្រាស់បោកជនរងគ្រោះតាមបណ្តាញសង្គម ដូចជា Facebook Tiktok Telegram Instagram និងតាមកម្មវិធីហ្គេមអនឡាញមួយចំនួន តាមដំណាក់កាលដូចជា៖ ទី១. បង្កើតភាពទុកចិត្ត៖ ជនរងគ្រោះព្យាយាមបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះបន្តិចម្តងៗឱ្យក្លាយជាមិត្តយល់ចិត្តតាមអនឡាញ ទី២. រក្សាការសម្ងាត់ និងឧបាយកល៖ ជនខិលខូចនឹងគ្រប់គ្រងទំនាក់ទំនងឱ្យបានល្អជាមួយជនរងគ្រោះ ដើម្បីបង្កើនភាពជឿជាក់ដូចជារក្សាការសម្ថាត់ពីអាណាព្យាបាលរបស់ជនរងគ្រោះ។

ទី៣. គោលដៅការកេងប្រវ័ញ្ច៖ ជនខិលខូចរៀបគម្រោងកេងប្រវ័ញ្ចជនរងគ្រោះ ឬអនីតិជនដោយបង្ខំឱ្យផ្ញើរូបថត ឬវីដេអូតាមអនឡាញ ឬជួបដោយផ្ទាល់ក្នុងគោលបំណងកេងប្រវ័ញ្ចផ្លូវភេទជាដើម និងទី៤. ការគំរាមកំហែង៖ គោលដៅចុងក្រោយរបស់ជនខិលខូច គឺស្វែងរកចំណុចខ្សោយរបស់ជនរងគ្រោះ បន្ទាប់ពីបានលួងលោមយករូបភាព ឬវីដេអូអាក្រាតក្នុងគោលបំណងគំរាមកំហែងយកប្រាក់។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រើនរំលឹកឪពុកម្តាយឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះកូនលើការប្រើប្រាស់បណ្តាញសង្គម ដោយត្រូវសង្កេតលើចំណុចមួយចំនួនរួមមាន៖ ទី១. ឈ្វែងយល់អំពីមនុស្សដែលកូនៗលោកអ្នកកំពុងទាក់ទង ទី២. សង្កេតមើលអំពីមនុស្សដែលកូនលោកអ្នកប្រើប្រាស់ជាប្រចាំថ្ងៃ ទី៣. ជៀសវាងការចែករំលែកព័ត៌មានមានផ្ទាល់ខ្លួន រូបភាព វីដេអូជាមួយអ្នកដទៃតាមបណ្តាញសង្គម។ ក្នុងករណី កូនៗរបស់សាធារណជនធ្លាក់ចូលការឆបោក Online Grooming អាចទាក់ទងមកកាន់សមត្ថកិច្ចជំនាញដើម្បីដោះស្រាយ។

អាពាហ៍ពិពាហ៍អនឡាញ ឬ Online Grooming គឺជាអំពើឆបោកបញ្ឆោតមនោសញ្ចេតនាស្នេហា លួងលោមជនរងគ្រោះនៅលើបណ្តាញអ៊ីនធឺណិត ដែលច្រើនកើតមានឡើងលើកុមារ ក្មេងជំទង់ និងករណីខ្លះបានកើតឡើងចំពោះមនុស្សវ័យចំណាស់ផងដែរ ដើម្បីកេងចំណេញបោកប្រាស់ហិរញ្ញវត្ថុពីជនរងគ្រោះជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី