2024-09-06
ហ៊ត គឹមលី
2024-09-06
ហ៊ត គឹមលី
ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នឹងបើកសាខាទី៣ នៅខេត្តកែប ដែលមានឈ្មោះពេញថា «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូង»។ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ប៉ូ គឹមថូ គណៈគ្រប់គ្រងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឱ្យដឹងថា ការរៀបចំបើកដំណើរការកម្មវិធីសិក្សាក្នុងសាខាខេត្តកែប នៅឆ្នាំសិក្សា២០២៤-២០២៥នេះ នឹងផ្តោតលើការធានាគុណភាពនៃការបណ្តុះបណ្តាលថ្នាក់វិស្វករ និងថ្នាក់បរិញ្ញាបត្ររង។
សាខាទី៣ របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានេះ គឺស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលក្នុងនោះមានរចនាសម្ព័ន្ធជាអគារសិក្សា អគាររដ្ឋបាល អន្តេវាសិកដ្ឋាន ពិសេសមានកន្លែងសម្រាប់លេងកីឡា។ នៅក្នុងអង្គប្រជុំជាមួយអភិបាលខេត្តកែបឯកឧត្តម សោម ពិសិដ្ឋ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ប៉ូ គឹមថូ បានលើកឡើងបន្ថែមថា សាខាទី៣ របស់សាលាតិចណូដែលផ្តោតលើថ្នាក់បរិញ្ញាបត្ររងនេះ មានជំនាញដូចជា៖ អគ្គិសនី សំណង់ គីមីចំណីអាហារ និងអេឡិចត្រូនិច។
ក្នុងអង្គប្រជុំនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម សោម ពិសិដ្ឋ បានបញ្ជាក់ថា វត្តមានរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលជាគ្រឹះស្ថានដ៏ល្បី និងមានបទពិសោធល្អក្នុងការបណ្តុះបណ្តាលនេះ នឹងជួយឱ្យខេត្តកែប មានការអភិវឌ្ឍលើការអប់រំ និងសេដ្ឋកិច្ចបន្ថែមទៀត។ នាពេលបច្ចុប្បន្ន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺមានសាខាចំនួន៣ នៅកម្ពុជា រួមមាន៖ សាខាទី១ គឺស្ថិតនៅរាជធានីភ្នំពេញ, សាខាទី២ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ដែលបានបើកដំណើរការ កាលពីឆ្នាំ២០១៨ និងសាខាទី៣ ស្ថិតនៅក្នុងខេត្តកែបតែម្តង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី