2024-08-27
គន ម៉េងហុង
2024-08-27
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងកិច្ចការនារី ទទួលពានរង្វាន់ «សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព-2024 ASEAN Care Economy Recognition Award» នៅក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣ ដែលរៀបចំឡើង នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្នុងទីក្រុងវៀងចន្ទ ប្រទេសឡាវ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកិច្ចការនារី នាថ្ងៃទី២៥ សីហា។
កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣ នេះ រៀបចំឡើងដើម្បីប្រគល់ពានរង្វាន់ជូនក្រសួង-ស្ថាប័ន សាធារណៈរបស់ប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលបានផ្តួចផ្តើម និងគាំទ្រជំរុញការអនុវត្តរសដ្ឋកិច្ចដែល គិតគូរពីសុខុមាលភាព ខណៈដែលក្រសួងកិច្ចការនារី ត្រូវបានជ្រើសរើសជាបេក្ខភាព ដើម្បីទទួលនូវពានរង្វាន់នេះតំណាងឱ្យប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រសួងកិច្ចការនារី គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងលើកកម្ពស់ស្ថានភាពស្ត្រីនៅកម្ពុជា។
សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាពនេះ នឹងរួមចំណែកទ្រទ្រង់ផ្នែកសង្គម សេដ្ឋកិច្ច និងសុខុមាលភាពរបស់គ្រួសារ និងសង្គមជាតិទាំងមូល តាមរយៈការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី និងបង្កើតបរិស្ថានអំណោយផល ព្រមទាំងការជំរុញកិច្ចសហការ និងកៀរគរធនធានពីគ្រប់ដៃគូពាក់ព័ន្ធ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែបញ្ចប់នូវក្របខ័ណ្ឌផែនការសកម្មភាពជាតិ ស្ដីពី សេដ្ឋកិច្ចគិតគូរពីសុខុមាលភាព និងការងារថែទាំ ដែលផ្តោតលើធាតុសំខាន់ៗចំនួន៤ រួមមាន៖ ១. ហេដ្ឋារចនាសម្ព័ន្ធផ្នែកថែទាំសុខុមាលភាព, ២. វិធានការគាំពារនិងគាំពារសង្គមដែលពាក់ព័ន្ធនិងការថែទាំ, ៣. សេវាផ្នែកថែទាំ និង៤. គោលនយោបាយការងារពាក់ព័ន្ធនឹងថែទាំ។
កិច្ចប្រជុំកំពូលស្ត្រីអាស៊ាននេះ ត្រូវបានរៀបចំឡើងចំនួន ២លើករួចមកហើយ ដែលលើកទី១ បានរៀបចំឡើងនៅប្រទេសវៀតណាមកាលពីឆ្នាំ២០២០ និងលើកទី២ ត្រូវបានរៀបចំនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ ដែលក្នុងកិច្ចប្រជុំចំនួន ២លើកនោះ ក៏បានអនុម័តលើសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពី ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី